ជាមួយនឹងការចាប់ផ្តើម ១០០% នៃរដូវកាលរបស់ពួកគេ ទាំងក្រុមហង្សក្រហម Liverpool និងក្រុមតោខៀវ Chelsea ត្រៀមខ្លួនសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្ដាហ៍ទី៣ នៅទឹកដីកីឡដ្ឋាន Anfield នៅយប់ថ្ងៃអាទិត្យនេះ។
ក្រុមរបស់លោកគ្រូបង្វឹក Jurgen Klopp បានយកឈ្នះ Burnley ក្នុងលទ្ធផលបច្ចេកទេស ២-០ ក្នុងសប្តាហ៍ទី២ ខណៈដែលក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Arsenal ដោយចំនួនគ្រាប់បាល់ដូចគ្នាផងដែរ។
មានអ្វីដែលត្រូវចាប់អារម្មណ៍ច្រើន នៅក្នុងការប្រកួតដ៏លំបាកនេះរវាងក្រុមទាំងពីរ ប៉ុន្តែសមត្ថភាពរបស់គូប្រជែងដំបូងរៀងៗខ្លួនត្រូវតែយកមកពិចារណា។
ខ្សែការពារដ៏រឹងមាំរបស់លោកគ្រូបង្វឹក Tuchel នឹងចាត់ទុកខ្លួនឯងថាជាសំណាង ប្រសិនបើពួកគេមិនរបូតគ្រាប់បាល់ទៅក្រុមហង្សក្រហម ប៉ុន្តែជាមួយនឹងការគំរាមកំហែងពីសំណាក់ខ្សែប្រយុទ្ធដែលអាចវាយប្រហារពីគ្រប់ទិសទី យើងគិតថាកម្លាំងរបស់ក្រុមតោខៀវនឹងជួយពួកគេរក្សានូវការចាប់ផ្តើមរដូវកាលរបស់ពួកគេយ៉ាងល្អឥតខ្ចោះ ដោយការយកឈ្នះក្រុមហង្សក្រហម។
-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Liverpool ៖ Alisson (GK); Alexander-Arnold, Van Dijk, Matip, Robertson; Fabinho, Henderson, Thiago; Salah, Jota, Mane
-ជម្រើសកីឡាករ១១នាក់ដំបូងដែលទំនងនឹងត្រូវបានជ្រើសរើស របស់ក្រុម Chelsea ៖ Mendy (GK); Azpilicueta, Christensen, Rudiger; James, Jorginho, Kante, Alonso; Mount, Havertz; Lukaku
ក្រុមការងារនៅ CBS Sports ទាយលទ្ធផលសម្រាប់ជំនួបនៅយប់នេះគឺ ៖ Liverpool ១-២ Chelsea៕ ស្ថានីយទូរទស្សន៍ MYTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា។
កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។
League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/