×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ទីក្រុងប៉ាតាយ៉ា រងការ​ជន់លិច​យ៉ាងខ្លាំង​នៅផ្នែកជាច្រើន ដោយសារ​ភ្លៀងធ្លាក់​ខ្លាំង

ថៃ៖ ភ្លៀង បានបន្តធ្លាក់យ៉ាងខ្លាំង មកលើទីក្រុង ប៉ាតាយ៉ា និងតំបន់ផ្សេងទៀត នៃស្រុក Bang Lamung ខេត្តឈុនបូរី ប្រទេសថៃ នៅព្រឹកថ្ងៃសុក្រនេះ បង្កឱ្យមានទឹកជំនន់ នៅលើផ្លូវជាច្រើន និងសហគមន៍។

ភ្លៀងបានបន្តធ្លាក់នៅទីក្រុងជាប់តំបន់ឆ្នេរសមុទ្រនេះអស់ជាច្រើនម៉ោង។ ផ្នែកជាច្រើន មិនអាចធ្វើចរាចរណ៍បានឡើយ។ ទឹកជំនន់ បានឡើងដល់ជម្រៅ ១-២ ម៉ែត្រនៅតំបន់ខ្លះ។

ទឹកជំនន់ ក៏បានជន់លិចផ្ទះសម្បែង និងមានជម្រៅជាងមួយម៉ែត្រ នៅក្នុងភូមិមួយចំនួន។ គ្រួសារជាច្រើន មិនអាចយកទ្រព្យសម្បត្តិរបស់ពួកគេចេញពីលំនៅឋាន ដែលត្រូវបានជន់លិច និងខូចខាតឡើយ។

ក្រសួងឧតុនិយមថៃ នៅថ្ងៃសុក្រនេះ បានព្យាករថា ខ្យល់មូសុងមួយ ដែលកំពុងមានឥទ្ធិពលនៅទូទាំងតំបន់ខ្ពង់រាបខាងជើង ភាគកណ្តាល ខាងកើត ភាគឦសាន ហើយវិវឌ្ឍជាប្រព័ន្ធសម្ពាធទាបមកលើប្រទេសកម្ពុជា។

ប្រជាពលរដ្ឋនៅតំបន់ដែលមានហានិភ័យនៅភាគខាងជើង ភាគឦសាន ភាគខាងកើត និងខាងត្បូង ត្រូវបានព្រមានថា ភ្លៀងធ្លាក់ខ្លាំង អាចបង្កឱ្យមានជំនន់ទឹកភ្លៀងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង