×

ករណី​រកឃើញ​អ្នកវិជ្ជមាន​ជំងឺកូវីដ១៩ បំប្លែងថ្មី« Delta» ចំនួន ៣នាក់ នៅ​ភូមិត្រពាំងថ្លឹង៣ សង្កាត់​ចោមចៅ១ ខណ្ឌ​ពោធិ៍សែនជ័យ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មី «Delta» លើប្រជាពលរដ្ឋ ចំនួន ៣នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ២២១នាក់ ដែលរស់នៅបន្ទប់ជួល ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ និងចូលរួមពាក់ម៉ាស រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង