×

ហ៊ិន ច័ន្ទនីរ័ត្ន ញញឹម​បិទមាត់​មិន​ជិតក្រោយ​ទទួល​បាន​ពានរង្វាន់​យប់មិញ

ភ្នំពេញ៖ ប្រលូកនឹងសិល្បៈអស់រាប់ឆ្នាំក្នុងនាមជាពិធីការនីផង ជាតារាសម្តែងផង ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានប្រជាប្រិយភាពយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រដែលតារាស្រីរូបនេះគឺជាអតីតបេក្ខនារីចំណាត់ថ្នាក់លេខ២ ក្នុងរដូវកាលទី៦ ផងដែរ។

នីរ័ត្ន នៅតែមានភាពស្រស់ស្អាត ក្មេងជាងវ័យ និងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតនាងបានឈ្នះពានរង្វាន់ Hall of Fame ដែលទទួលបានការបោះឆ្នោតឱ្យតារាប្រុសស្រីដែលពួកគេចូលចិត្តដល់អតីតបេក្ខជនដែលធ្លាប់ប្រលងកម្មវិធីស្រីស្រស់ ប្រុសស្អាតកន្លងទៅ។

ក្នុងចំណោមតារាដែលបានឈរឈ្មោះក្នុងបញ្ជី Hall of Fame មានដូចជាលោកញ៉ែម សុគន្ធ លោកជាវិបុល លោកលឹម ជាឡាយ កញ្ញហ៊ិន ច័ន្ទនីរ័ត្ន វីជេតា ប៊ុយ លោកកែវ បូរ៉ា កញ្ញាមាន សូនីតា កញ្ញារ៉េត សារីតា និងកញ្ញាឈុំ ចាន់ដារ៉ា។

ក្នុងចំណោមតារាទាំង ៩ដួងនេះ ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានសម្លេងគាំទ្រច្រើនជាងគេ និងទទួលបានពានរង្វាន់ថែមទៀតផងក្នុងកម្មវិធីប្រលងស្រីស្រស់ប្រុសស្អាតកាលពីរាត្រីថ្ងៃ២៦ ខែសីហា ដែលជាថ្ងៃធ្វើឱ្យតារាស្រីធ្មេញចំពឹសរូបនេះរំភើបចិត្តជាពន់ពេក។

គួរបញ្ជាក់ដែរថា កម្មវិធីរៀបចំការប្រកួតបានសម្រេចជ្រើសរើសអតីតហ្រ្វេសស៊ីសរុបចំនួន ៩ រូប ដែលមានការប្រព្រឹត្តល្អ និងជាគំរូល្អដល់យុវជនជំនាន់ក្រោយ ដែលមានមោទកភាពជា Freshie។ ពិន្ទុនៃការបោះឆ្នោតគាំទ្រពីសំណាក់អ្នកគាំទ្រស្មើនឹង ៦០% នៃពិន្ទុសរុប ចំណែកពិន្ទុ ៤០% ទៀតគឺជាការសម្រេចចិត្តលើអ្នករៀបចំកម្មវិធី៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika