×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ឯកអគ្គរាជទូត​ជប៉ុន​មិកាមិ ផ្ញើសារ​លើកទឹកចិត្ត​អត្តពលករ​ជា​ជនពិការ​ដែល​បាន​ចូលរួម​ប្រកួត​ប៉ារ៉ាឡាំពិក​រដូវក្តៅ​លំដាប់​ពិភពលោក

ភ្នំពេញ៖ បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកតូក្យូ២០២០ បានបញ្ចប់នៅថ្ងៃទី៨ ខែសីហាមក ការប្រកួតកីឡាប៉ារ៉ាឡាំពិកតូក្យូ២០២០ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហា។ ពីប្រទេសកម្ពុជា លោក វ៉ាន វ៉ុន ជាកីឡាករប្រណាំងរទេះ នឹងចូលរួមការប្រកួតតូក្យូ២០២០នេះ។ គាត់ត្រូវបានហ្វឹកហាត់ជាច្រើនឆ្នាំក្រោមការគាំទ្រពីអង្គការ Hearts of Gold ជាអង្គកាក្រៅរដ្ឋាភិបាលរជប៉ុនមួយ ដែលបានចូលរួមជាយូរមកហើយក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតាមរយៈកីឡា និងការអប់រំនៅកម្ពុជា។

ឯកអគ្គរាជទូតជប៉ុនមិកាមិ ក៏បានផ្ញើសារដល់កីឡាករប្រណាំងរទេះថា៖ “ខ្ញុំរីករាយដែលបានឃើញអត្តពលិករដែលមានទំនាក់ទំនងជាមួយជប៉ុន នឹងធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ២០២០។ ខ្ញុំសូមជូនពរឱ្យគាត់សម្រេចបានជោគជ័យ ហើយខ្ញុំក៏សង្ឃឹមថា គាត់នឹងផ្តល់ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោកផងដែរ”។

ឯកអគ្គរាជទូតជប៉ុនមិកា បានបន្តទៀតថា៖ “ដូចដែលលោក លោកស្រី បានដឹងហើយថា ការប្រកួតប៉ារ៉ាឡាំពិករដូវក្តៅ គឺជាការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោករបស់អត្តពលិកជនពិការ។ វាត្រូវបានគេប្រារព្ធធ្វើរៀងរាល់៤ឆ្នាំម្តងនៅទីក្រុងដដែលដូចនឹងកីឡាអូឡាំពិក។ ខ្ញុំជឿជាក់ថា យើងមិនត្រឹមតែរំភើបចិត្តដោយការប្រកួតប្រជែងប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានរៀនសូត្រជាច្រើន ឧទាហរណ៍ដូចជា ភាពសម្បូរបែបនៃគុណតម្លៃនៅក្នុងសង្គមរបស់យើង និងសារៈសំខាន់នៃការបន្តការព្យាយាមផងដែរ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង