×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

លិចទូក​នៅប្រទេស​បង់ក្លាដេស សម្លា ប់មនុស្ស ២១ នាក់

បង់ក្លាដេស៖ យ៉ាងហោចណាស់មនុស្ស ២១ នាក់បានស្លាប់ បន្ទាប់ពីទូកដឹកអ្នកដំណើរជាង ១០០ នាក់បានក្រឡាប់ នៅទន្លេ ទីតាស ប្រទេសបង់ក្លាដេស បន្ទាប់ពីបុកគ្នាជាមួយនាវាដឹកខ្សាច់ ដែលត្រូវបានកប៉ាល់មួយគ្រឿងទៀត បុកពីក្រោយ។

អ្នកដំណើរម្នាក់បានប្រាប់ថា ទូករបស់ពួកគេបានចាកចេញពីស្រុក Brahmanbaria នៅម៉ោងប្រហែល ៤ និង ៣០ នាទីរសៀល ថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២១។ ការបុកគ្នានេះបានកើតឡើងនៅក្នុងតំបន់ Laisca Beel បន្ទាប់ពីទូកនោះបានក្រឡាប់ហើយលិច។

ស្នងការរងនៃស្រុក Brahmanbaria បានបញ្ជាក់ពីចំនួនអ្នកស្លាប់ ២១នាក់ និងអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

អាជ្ញាធរក៏បាននិយាយផងដែរថាមនុស្សជាច្រើនកំពុងបាត់ខ្លួន ប៉ុន្តែមិនបានផ្តល់តួលេខច្បាស់លាស់ទេ។

ក្រុមជួយសង្គ្រោះនិងអ្នកមុជទឹកជាច្រើននាក់ មកពីសេវាកម្មពន្លត់អគ្គីភ័យ កំពុងប្រតិបត្តិការដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង