ភ្នំពេញ៖ ក្រសួងសុខាភិបាល បានជូនដំណឹងពីការរកឃើញវីរុសកូវីដ១៩ B.1.617.2 (Delta) នៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ និង ២៨ ខែសីហា ឆ្នាំ២០២១ ដោយវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារៈ ចំនួន ២១៨នាក់បន្ថែមទៀត។
រាជធានី ខេត្ត ដែលបានរកឃើញករណី Delta ក្នុងរយៈពេល២ថ្ងៃនេះ រួមមាន៖ ឧត្តរមានជ័យ ភ្នំពេញ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ បាត់ដំបង កំពង់ចាម កណ្ដាល កំពត ស្ទឹងត្រែង កំពង់ឆ្នាំង មណ្ឌលគិរី និងតាកែវ។
រាជធានីភ្នំពេញ រកឃើញ ៨២ ករណី ក្នុងរយៈពេល ២ថ្ងៃចុងក្រោយ ធ្វើឱ្យតួលេខចំនួនសរុបករណី Delta នៅភ្នំពេញ កើនដល់ ៥៣២ករណី ដែលមានចំនួនច្រើនជាងបណ្ដាខេត្តនានា។
គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញករណី Delta សរុបចំនួន ១៧៥២ នាក់ (ស្រី ៨៨៦នាក់)៕