ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៣៨នាក់ ករណីនាំចូលពីប្រទេសក្រៅចំនួន ១១៥នាក់ និងអ្នកជំងឺចំនួន ៤៣៥នាក់ បានជាសះស្បើយ និងស្លាប់ចំនួន១១នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩២.២០៨ នាក់, អ្នកជាសះស្បើយសរុបចំនួន ៨៨.១១៩ នាក់ និងស្លាប់សរុបចំនួន ១.៨៨១នាក់៕