×

ព្រឹកនេះ រដ្ឋបាល​ខណ្ឋទួលគោក សម្រេច​បិទខ្ទប់​ផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ក្រុមគ្រូពេទ្យ​កំពុង​យក​សំណាក​លើ​អាជីវករ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ អាជ្ញាធររដ្ឋបាលខណ្ឋទួលគោក បានសម្រេចបិទខ្ទប់ផ្លូវលេខ ៣៣៦ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយសារមានអ្នកជំងឺកូវីដ១៩ បំប្លែងថ្មី “Delta” ចេញចូលក្នុងផ្សារដើម្បីទៅទិញទំនិញ។

មកដល់ពេលនេះ ក្រុមគ្រូពេទ្យកំពុងតែចុះយកសំណាកដើម្បីស្វែងរកអ្នកពាក់ព័ន្ធ។ ចំពោះលទ្ធផល អាជ្ញាធរនឹងបញ្ជាក់ជូនពេលក្រោយ។

ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង