×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

ពិតជា​មិនធម្មតា​មែន បវរកញ្ញា​ឯក​ចក្រវាល ២០២០ រ៉េត សារីតា ក្លាយជា​ទូតសុឆន្ទៈដំបូងគេ​របស់​ក្រសួងកិច្ចការ​នារី

ភ្នំពេញ៖ បវរកញ្ញាឯកចក្រវាលឆ្នាំ២០២០ កញ្ញារ៉េត សារីតា ត្រូវបានក្រសួងកិច្ចការនារីផ្តល់កិត្តិយសជ្រើសរើសនាងឱ្យធ្វើជាទូតសុឆន្ទៈដំបូងគេ ដើម្បីលើកកម្ពស់សីលធម៌សង្គម និងសុខុមាលភាព ព្រមទាំងចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីក្នុងសង្គម។

រ៉េត សារីតា បានប្តេជ្ញាចិត្តថានឹងបំពេញតួនាទីឱ្យបានល្អបំផុត ដើម្បីតំណាងភាពអង់អាចរបស់ស្ត្រី និងជាគំរូសម្រាប់ស្ត្រី និងកុមារក្នុងកម្ពុជាដោយចូលរួមលើកកម្ពស់សីលធម៌ សុខុមាលភាព តាមរយៈការចូលរួមទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីក្នុងសង្គមជាតិឱ្យបានល្អ។

គួរបញ្ជាក់ដែរថា ដោយសារវិបត្តិកូវីដ១៩ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈ ត្រូវបានប្រារព្ធឡើងតាមរយៈ Zoom ក្រោមអធិបតីភាពលោកស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចនារី និងជាតំណាងលោកស្រីរដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី កាលពីពេលថ្មីៗនេះ ដែលក្រសួងនឹងសហការការងារជាមួយនឹងកញ្ញារ៉េត សារីតា នៅពេលដែលស្ថានភាពកូវីដ១៩បានធូរស្រាល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង