×

រូបភាព​សែន​តក់ស្លុត​របស់​ជនភៀសខ្លួន​ជាង៥០០នាក់ ជិះលើ​ទូកនេសាទ​តែមួយ

អុីតាលី៖ ជនភៀសខ្លួនជាង ៥០០ នាក់ត្រូវបានជួយសង្គ្រោះ ដោយនាវាយោធារបស់ប្រទេសអ៊ីតាលី ពីលើទូករត់ពន្ធ ដែលបានរសាត់អណ្ដែតចេញពីកោះ Lampedusa នៅភាគខាងត្បូង ប្រទេសអ៊ីតាលី។

ការជួយសង្គ្រោះជនភៀសខ្លួនចំនួន ៥៣៩ នាក់ពីទូកនេសាទតែមួយកាលពីថ្ងៃសៅរ៍ បានបញ្ជូនជនចំណាកស្រុកដ៏ច្រើនបំផុតទៅកាន់កោះនៃអ៊ីតាលី ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

យោងតាមលោកស្រី Alida Serrachieri គិលានុបដ្ឋយិកា ដែលដឹកនាំប្រតិបត្តិការរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែននៅកោះ Lampedusa បានឱ្យដឹងថា ក្នុងណោមជនភៀសខ្លួនជាង ៥០០នាក់ មានស្រ្តីចំនួន ៣នាក់ និងកុមារមួយចំនួន ដែលមិនមានសាច់ញាតិមកជាមួយឡើយ។

ជនចំណាកស្រុកទាំងនោះ បានធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ពីប្រទេសលីប៊ី ប៉ុន្តែគេបានមិនដឹងថា ទូកនេសាទដែលផ្ទុកមនុស្សយ៉ាងកកកុញនេះ បានរសាត់អណ្ដែតនៅលើសមុទ្រ អស់រយៈពេលយូរប៉ុណ្ណានោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង