ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញ រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះបិទខ្ទប់ផ្លូវលេខ៣៣៦ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីយកសំណាកកម្មករ ដែលធ្វើការងារតាមផ្ទះល្វែងនៅចំណុចទីតាំងខាងលើ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ជាលទ្ធផល ក្រុមគ្រូពេទ្យបានយកសំណាកលើមនុស្សចំនួន ២១៥នាក់ (ស្រី១៣៤នាក់) ក្នុងនោះ រកឃើញវិជ្ជមានចំនួន ២នាក់ និងបន្តឱ្យអ្នកដែលយកសំណាករួចធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។
សូមបញ្ជាក់ថា ចំពោះមូលហេតុដែលឈានដល់ការចុះយកសំណាកនៅទីតាំងនេះ ដោយសារមានអ្នកវិជ្ជមានមេរោគបំប្លែងថ្មី Delta បានទៅទីតាំងខាងលើ ទើបក្រុមគ្រូពេទ្យ និងអាជ្ញាធរចុះបិទខ្ទប់យកសំណាកតែម្តង។
ទោះជាមានការបិទខ្ទប់ផ្លូវធ្វើការយកសំណាកលើមនុស្សជាច្រើននៅទីតាំងនោះក៏ដោយ ក៏សម្រាប់ផ្សារដើមគគឺ នៅបើកឱ្យដំណើរការជាធម្មតា និងកំពុងរក្សាវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងផងដែរ៕
ដោយ៖ ឌីយ៉ាម៉ង់