×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អ្នកគាំទ្រ​តារាប្រុស​សង្ហា Lee Minho កំពុង​សង្ស័យ​លោកមានទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង Yeonwoo សមាជិក​ក្រុម MOMOLAND

កូរ៉េខាងត្បូង៖ ការណាត់ជួបគ្នាជាញឹកញាប់រវាងតារាសម្តែងប្រុសសង្ហា Lee Minho និង Yeonwooសមាជិកក្រុម MOMOLAND កណ្តាលអាធ្រាតជាញឹកញាប់ដែលរូបភាពត្រូវបានប្រមាញ់ឃើញ Lee Minho ទៅយក Yeonwoo ទៅផ្ទះលោកកំពុងក្លាយជាប្រធានបទមួយដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ជាខ្លាំងថា អ្នកទាំង ២កំពុងមានទំនាក់ទំនងស្នេហានឹងគ្នា ឬយ៉ាងណា?

ទាក់ទិននឹងចម្ងល់មួយនេះ ភ្នាក់ងារផលិតកម្ម MYM បានចេញមុខបកស្រាយថា រវាងតារាទាំង ២ គ្រាន់ជាអ្នកស្គាល់គ្នាប៉ុណ្ណោះ។ កាលដែលគ្រប់គ្នាឃើញ Lee Minho ទៅយក Yeonwoo គឺដើម្បីនាំគ្នាចូលរួមកម្មវិធីខួបកំណើតនាង ម៉្យាងមិនមែនមានតែអ្នកទាំង ២ឡើយដែលនៅទីនោះ ពោលក៏មានមិត្តភក្តិមួយចំនួនទៀតបានចូលរួមផងដែរ។

ការចេញមកបកស្រាយបែបនេះបានធ្វើឱ្យមហាជនមានចម្ងល់ថា បើគ្រាន់តែមូលហេតុប៉ុណ្ណឹង ហេតុអ្វីត្រូវណាត់ជួបគ្នាស្ងាត់ៗកណ្តាលយប់បែបនេះ ហើយមកទល់ពេលនេះឃើញពួកគេណាត់ជួបគ្នារយៈពេល ៥ខែមកហើយ។ អ្វីដែលសំខាន់ រាល់លើកដែលមានពាក្យចចាមអារ៉ាមរឿងស្នេហាបែបនេះ គឺ Lee Minho ជាអ្នកចេញមុខបដិសេដដោយផ្ទាល់ ប៉ុន្តែលើកនេះបែរជាខាងភ្នាក់ងាររបស់ផលិតកម្មជាអ្នកចេញមកបកស្រាយទៅវិញ។

រីឯមតិជាច្រើននាក់ទៀតបានបញ្ចេញមតិថា ប្រហែលអ្នកទាំង ២កំពុងមើលចិត្តគ្នាមិនទាន់ទទួលស្គាល់គ្នាក្នុងឋានៈជាគូស្នេហ៍នៅឡើយទេទើបពេលនេះប្រើពាក្យត្រឹមអ្នកស្គាល់គ្នា ដែលនេះគឺជាចម្លើយដែលតារាកូរ៉េឯទៀតនិយមប្រើមុនពេលក្លាយជាគូស្នេហ៍ពិតប្រាកដ។ ដោយមិនទាន់មានការបញ្ជាក់ពីសមីខ្លួនបែបនេះ អ្នកគាំទ្រមានតែទន្ទឹងរង់ចាំមួយរយៈទៀតតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង