×

ម្នាក់ៗ​ប្រើពាក្យសម្តី​មាក់ងាយ​ថាឱ្យ​ស្ត្រីពិការ​ម្នាក់​ថា​មុខអាក្រក់ ចុងក្រោយ​ពាក្យទាំងនោះ ធ្វើឱ្យ​នាង​ក្លាយជា​តារាម៉ូដែល​ឱ្យ​ក្រុមហ៊ុនល្បី

អាមេរិក៖ ជាស្ត្រីដែលមានពិការភាពតាំងពីកំណើត Melissa Blake ត្រូវបានមនុស្សជាច្រើនប្រើពាក្យសម្តីមាក់ងាយនាងថានាងមុខអាក្រក់ ហើយថែមទាំងពិការថែមទៀតក្រោយនាងបានចែករំលែករូបថតខ្លួនឯងនៅលើគណនី Twitter កន្លងមក។

ប៉ុន្តែពាក្យសម្តីទាំងនោះមិនបានធ្វើឱ្យ Melissa បាក់ទឹកចិត្ត និងចុះចាញ់ឡើយ ដោយនាងកាន់តែចែករំលែករូបថតខ្លួនឯងជាបន្តបន្ទាប់រហូតទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនដើរម៉ូតល្បីៗជាច្រើននៅសហរដ្ឋអាមេរិកអញ្ជើញនាងឱ្យដើរម៉ូតក្នុងកម្មវិធីរបស់ពួកគេទៀតផង។

ឃើញ Melissa មានកាយសម្បទាខុសប្រក្រតីបែបនេះមែន ប៉ុន្តែបើនិយាយពីសមត្ថភាព និងចំណេះដឹងវិញ Melissa បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញសារព័ត៌មានដែលនាងធ្លាប់សរសេរអត្ថបទឱ្យទស្សនាវដ្តីល្បីៗជាច្រើនដូចជា The New York Times, Glamour, Cosmopolitan, ELLE និងមានច្រើនទៀត។

មិនត្រឹមតែប៉ុណ្ណោះ Melissa ក៏ជាអ្នកសរសេរអត្ថបទឯករាជ្យម្នាក់ទាក់ទងនឹងស្នេហា ពិការភាព វប្បធម៌ប៉ុប និងជាសកម្មជននៃជនពិការផងដែរ។ គួរបញ្ជាក់ដែរថា កម្មវិធីបង្ហាញម៉ូត New York Fashion Week បានអញ្ជើញអ្នកពិការភាពចំនួន ២៥នាក់ឱ្យចូលរួមកម្មវិធីខ្លួនក្នុងគោលបំណងដើម្បីឱ្យពួកគេចែករំលែកពីបតពិសោធន៍ជីវិតនៃការរស់នៅក្នុងភាពពិការរបស់ខ្លួន និងបង្ហាញពីសារសំខាន់ឱ្យគ្រប់គ្នាបានឃើញ និងទទួលស្គាល់ពួកគេក្នុងវិស័យនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង