×
ព័ត៌មានថ្មី

CBS Fantasy League៖ ៣សំណួរ​ទាក់ទង​នឹង Cristiano Ronaldo

តើ Cristiano Ronaldo អាចនឹងមានតម្លៃខ្លួនប៉ុន្មាននៅ Fantasy ?

តម្លៃរបស់ Cristiano Ronaldo នៅក្នុង Fantasy មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែគាត់ត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករថ្លៃបំផុតម្នាក់។

ក្នុងតម្លៃ ១២.៥ លានផោន Mohamed Salah និង Harry Kane គឺជាកីឡាករថ្លៃបំផុតនៅពេលចាប់ផ្តើម ហើយ Ronaldo ទំនងជាមានតម្លៃដូចគ្នា អាស្រ័យលើកេរ្តិ៍ឈ្មោះរបស់គាត់។

ការប្រៀបធៀបដោយផ្ទាល់លើតម្លៃសក្តានុពល អាចប្រៀបធៀបជាមួយតម្លៃរបស់ Romelu Lukaku ដែលមានតម្លៃ ១១.៥ លានផោននៅពេលគេមកដល់ Chelsea ពី Inter Milan ។

និយាយពីរដូវកាលមុន Ronaldo ត្រូវចាត់ទុកថាជាកីឡាករល្អជាង Lukaku ក្នុងក្របខណ្ឌ Serie A ដូច្នេះ ខ្សែប្រយុទ្ធព័រទុយហ្គាល់របស់ក្រុមបិសាចក្រហមនេះ អាចមានតម្លៃថ្លៃជាងកីឡាករបែលហ្ស៊ិករបស់ក្រុមតោខៀវ។

សារព័ត៌មាន Goal រំពឹងថា Ronaldo នឹងមានតម្លៃចន្លោះពី ១១.៥ ផោនទៅ ១៣ លានផោន ដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករថ្លៃបំផុតម្នាក់នៅក្នុងក្រុម Manchester United ។

តួនាទីរបស់ Cristiano Ronaldo ?

Ronaldo ត្រូវបានគេរំពឹងថា នឹងត្រូវបានចាត់ថ្នាក់ជាខ្សែប្រយុទ្ធនៅក្នុង Fantasy ជាផ្លូវការ។

ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យនេះ នឹងដឹកនាំក្រុមបិសាចក្រហម ដោយមានការគាំទ្រពីក្រោយដោយ Bruno Fernandes, Marcus Rashford និង Jadon Sancho ជាដើម។

តើ Cristiano Ronaldo នឹងរកបានប៉ុន្មានពិន្ទុនៅ Fantasy ?

អំឡុងពេលនៅជាមួយ Man Utd ជាលើកដំបូង Ronaldo អាចរកបានជាង ២០០ ពិន្ទុក្នុងមួយរដូវកាល សម្រាប់៣រដូវកាលចុងក្រោយរបស់គាត់នៅក្រុមបិសាចក្រហម។

តាមការប៉ាន់ស្មាន ពិន្ទុសរុបខ្ពស់បំផុតរបស់គាត់អាចទទួលបាន ក្នុងអំឡុងពេលនោះ គឺ ២៨៣ ពិន្ទុដែលគាត់បានស៊ុតបញ្ចូលទីក្នុងរដូវកាល ២០០៧-២០០៨ បាន ៣១ គ្រាប់និង Assist ៦ ដង។

ក្នុង ៣រដូវកាលចុងក្រោយរបស់គាត់នៅ United, Ronaldo ជាមធ្យមមាន ៧.៣ ពិន្ទុក្នុងមួយប្រកួត។

ជាការពិតណាស់ Ronaldo បានវិវឌ្ឍខ្លួនបន្ថែមទៀត ចាប់តាំងពីចាកចេញពីទឹកដី Old Trafford ដោយបន្ថែមគ្រាប់បាល់ជាច្រើនទៀត។

ឆ្លងកាត់ ៣ រដូវកាលនៅប្រទេសអ៊ីតាលី ខ្សែប្រយុទ្ធជើងចាស់រូបនេះ ស៊ុតបញ្ចូលទីបាន ៨១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ ក្នុងនោះជាមធ្យមគឺ ២៧ គ្រាប់និងបញ្ជូនបាន ៥ដង ក្នុងមួយរដូវកាល៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង