×

ថ្ងៃទី២៨ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រកឃើញ​អ្នកវិជ្ជមាន​ជំងឺ​កូវីដ​ចំនួន ២២នាក់ នៅ​ភូមិត្រពាំងថ្លឹង៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងថា នៅថ្ងៃទី២៨ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកលើអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារត្រពាំងថ្លឹង ផ្លូវវែងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្រុមគ្រូពេទ្យបានបញ្ជាក់ពីមូលហេតុ៖ ដោយសារអ្នកជំងឺកូវីដ១៩ បានទៅផ្សារទិញម្ហូប ចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ដោយលទ្ធផលទទួលបានដូចខាងក្រោម៖

១- លទ្ធផលតេស្តរហ័សថ្ងៃទី២៨ រកឃើញវិជ្ជមានកូវីដ ០៧នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ២៩៧នាក់

២- លទ្ធផលតេស្តរហ័សថ្ងៃទី៣០ រកឃើញវិជ្ជមានកូវីដ ១៥នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៨នាក់

សរុបអ្នកវិជ្ជមានកូវីដ១៩ទាំងអស់ ២២នាក់ កំពុងតែស្ថិតក្នុងការរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី “Delta” បន្តទៀត។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលពាក់ព័ន្ធនិងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព មេត្តាយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង