×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

សូមប្រុងប្រយ័ត្ន! រកឃើញ​ករណី Delta ចំនួន ១៦៤ ករណី​បន្ថែមទៀត ក្នុង៥រាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ១៦៤ ករណីបន្ថែមទៀត នៅថ្ងៃទី២៩ ខែសីហា និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

យោងតាមសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី៣១ ខែសីហា នេះ ក្រសួងសុខាភិបាល បានរកឃើញ ៥ រាជធានី-ខេត្ត មានករណីវីរុសកូវីដ១៩ បំប្លែងថ្មី Delta ក្នុងនោះ រាជធានីភ្នំពេញ រកឃើញ ៨៦ករណី, ខេត្តបន្ទាយមានជ័យ រកឃើញ ៦៣ករណី, ខេត្តបាត់ដំបង រកឃើញ ៩ករណី, ខេត្តពោធិ៍សាត់ រកឃើញ ៣ករណី និងខេត្តព្រះសីហនុ រកឃើញ ៣ករណី។

គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្ពុជា មានករណី Delta សរុបចំនួន ១៩១៦ ករណី ដែលត្រូវបានរកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់ពីប្រទេសថៃ និងវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស។

ខេត្ត២ ដែលពុំទាន់រកឃើញ Delta នៅឡើយ រួមមាន ខេត្តកែប និងខេត្តក្រចេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង