×

ប្រទេស​អាហ្វ្រិក​ខាងត្បូង រកឃើញ​វីរុស​កូវីដ១៩​បំប្លែងថ្មី​១ទៀត ដែល​ស្ថិត​ក្នុង​ការសិក្សា

អាហ្វ្រិកខាងត្បូង៖ ក្រុមអ្នកវិទ្យាសាស្ត្រអាហ្រ្វិកខាងត្បូង បានរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីមួយទៀត ដែលមានការផ្លាស់ប្តូរច្រើន ប៉ុន្តែមិនទាន់កំណត់ថា តើវាអាចឆ្លង ឬអាចយកឈ្នះភាពស៊ាំដែលផ្តល់ដោយវ៉ាក់សាំង ឬការធ្លាប់កើតកូវីដ១៩ឬយ៉ាងណានោះទេ។

វីរុសកូវីដ១៩បំប្លែងថ្មី ដែលត្រូវបានគេស្គាល់ថា C.1.2 ត្រូវបានគេរកឃើញជាលើកដំបូង នៅក្នុងខែឧសភា ហើយឥឡូវនេះ បានរីករាលដាលដល់ខេត្តអាហ្វ្រិកខាងត្បូងភាគច្រើន និងទៅកាន់ប្រទេសចំនួន ៧ ផ្សេងទៀត នៅអាហ្វ្រិក អឺរ៉ុប អាស៊ី និងអូសេអានី។ នេះបើយោងតាមការស្រាវជ្រាវដែលមិនទាន់ត្រូវបានពិនិត្យឡើងវិញ។

អាហ្វ្រិកខាងត្បូង គឺជាប្រទេសដំបូងគេ ដែលរកឃើញវីរុសបំប្លែងថ្មី B.1.351 (Beta) ដែលត្រូវបានចាត់ថ្នាក់ជា ប្រភេទនៃកង្វល់របស់អង្គការសុខភាពពិភពលោក (WHO)។

Beta ត្រូវបានគេជឿថា អាចរីករាលដាលយ៉ាងងាយស្រួល ជាងវីរុសកូវីដ១៩ដើម ហើយមានព័ស្តុតាងថា វ៉ាក់សាំងមានប្រសិទ្ធភាពតិច ប្រឆាំងនឹងវាដែលនាំឱ្យប្រទេសខ្លះរឹតបន្តឹងការធ្វើដំណើរទៅនិងមក ពីអាហ្វ្រិកខាងត្បូង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង