ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៣៩នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ៣១៦នាក់ និងអ្នកដំណើរពីបរទេស ១២៣នាក់ ខណៈអ្នកជំងឺចំនួន ៣៤៣នាក់ បានជាសះស្បើយ និងស្លាប់ចំនួន១១នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៣.០៥៥នាក់, អ្នកជាសះស្បើយសរុបចំនួន ៨៨.៧៨៦នាក់ និងស្លាប់សរុបចំនួន ១.៩០៣នាក់៕