×

នោះ! ក្មេង​នៅក្នុង​ប្រទេសចិន អាចលេងហ្គេម​អនឡាញ​បានតែ ៣ម៉ោង​ក្នុងមួយសប្តាហ៍ តែប៉ុណ្ណោះ

ចិន៖ ប្រទេសចិនបានចេញបទបញ្ជាថ្មី ដែលកំណត់មិនឱ្យក្មេងៗ ដែលមានអាយុក្រោម ១៨ឆ្នាំ និយមលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេអាចលេងហ្គេមបានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bloomberg។

ការកំណត់ថ្មីនេះ គឺមានភាពតឹងរឹងជាងការកំណត់កាលពីឆ្នាំ ២០១៩ ដែលអនុញ្ញាតឱ្យក្មេងជំទង់លេងហ្គេមអនឡាញ ៩០នាទីក្នុងមួយថ្ងៃ។ អាជ្ញាធរបានប្រកាសថា ពីបទបញ្ជាថ្មីនេះ គឺដើម្បីការពារសុខមាលភាពរបស់កុមារទាំងផ្លូវកាយ និងផ្លូវចិត្ត ពីភាពប៉ះពាល់ដោយសារតែការលេងហ្គេមអនឡាញច្រើនហួសហេតុពេក។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៦ កន្លងទៅ ប្រទេសចិន បានចេញច្បាប់តម្រូវឱ្យអ្នកអភិវឌ្ឍកម្មវិធីហ្គេមទាំងអស់ចុះឈ្មោះជាផ្លូវការជាមួយនឹងរដ្ឋាភិបាល ហើយក្នុងឆ្នាំ២០២០ ចិនក៏បានទាមទារឱ្យក្រុមហ៊ុន Apple លុបចោលហ្គេមអនឡាញណាដែលមិនមានការអនុញ្ញាតពីរដ្ឋាភិបាលផងដែរ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង