ថៃ៖ ក្មេងប្រុសជនជាតិអ៊ីស្រាអែល អាយុ ៩ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីត្រូវបានត្រីចាហួយទិច ខណៈកំពុងលេងនៅក្នុងទឹកនៅឆ្នេរខ្សាច់មួយ នៅលើកោះផានហ្គាន ប្រទេសថៃ កាលពីថ្ងៃសៅរ៍ កន្លងទៅ។
អធិការស្រុក បានរាយការណ៍ថា ក្មេងប្រុសនិងក្រុមគ្រួសាររបស់គេ កំពុងលេងទឹក ទល់មុខផ្ទះសំណាក់មួយ នៅម៉ោង ៥ និង ៣០ នាទីល្ងាច។ ឪពុករបស់ក្មេង បានឮសំឡេងកូនប្រុសស្រែកហៅឱ្យគេជួយហើយរត់ឡើងលើឆ្នេរខ្សាច់។ នៅលើដៃ និងជើងខាងស្តាំរបស់ក្មេងប្រុសនោះ មានឡើងពណ៌ក្រហម ហើយក្មេងនោះបានវិលមុខ។ ឪពុករបស់គេ បានចាក់ទឹកខ្មេះទៅលើស្នាមក្រហម ហើយបានហៅឡានសង្គ្រោះបន្ទាន់ដើម្បីបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែក្មេងប្រុសនោះ បានស្លាប់ នៅតាមផ្លូវទៅមន្ទីរពេទ្យ។
អាជ្ញាធរថៃ បានលើកស្លាកសញ្ញាព្រមាន ដែលសរសេរជា ៣ ភាសាត្រូវបានដាក់នៅឆ្នេរ Hat Rin ដើម្បីព្រមានទេសចរដែលចូលលេងទៅក្នុងទឹកសមុទ្រ និងបានពង្រាយសំណាញ់ដើម្បីឃាំងកុំឱ្យត្រីចាហួយហែលចូលឆ្នេរលេងកម្សាន្តផងដែរ៕