ភ្នំពេញ៖ ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១ នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ “Delta” ពីរនាក់ប្តីប្រពន្ធ ដែលស្នាក់នៅក្នុងបន្ទប់ជួលលេខ១០ ក្រុមទី២ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យធីតា រួមទាំងអាជ្ញាធរ បានចុះវាយតម្លៃអ្នកពាក់ព័ន្ធផ្ទាល់ ដែលស្នាក់នៅតាមបន្ទប់ជួល សរុប១២នាក់ បានយកសំណាករួចរាល់។
ក្រុមគ្រូពេទ្យ បានបញ្ជាក់ ពីលទ្ធផលនៃការពិនិត្យយកសំណាក សរុប ១២នាក់ រកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ១៩ សរុប ២នាក់ ហើយ លទ្ធផលបន្តរងចាំវិភាគរកមេរោគបំប្លែងថ្មី “Delta” បន្តទៀត។
ចំពោះទីតាំងត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ បានបិទខ្ទប់ទីតាំងខាងលើ តម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ជាបណ្តោះអាសន្ន៕