×

ឈ្មោះ​របស់ Zhao Wei ត្រូវបាន​ដកចេញពី​ការងារ​សិល្បៈ​ភ្លាមៗ​ទាំងមិន​ដឹង​មូលហេតុ

ចិន៖ ប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រទេសចិនពេលនេះ កំពុងនាំគ្នាចោទជាសំណួរមួយគ្រប់ៗគ្នាតែម្តងថា “មានរឿងអ្វីកើតឡើងចំពោះ Zhao Wei?”។

សំណួរមួយប្រយោគនេះ កំពុងតែកក្រើកពេញបណ្តាញសង្គមចិនដោយសារ មិនថាកម្មវិធីសិល្បៈ វីដេអូ អ្វីៗគ្រប់បែបយ៉ាងដែលមានទាក់ទងនឹងតារាស្រីរូបនេះ ត្រូវបានដកចេញភ្លាមៗគ្មានសល់ដោយមិនដឹងមូលហេតុ។

Zhao Wei បានសាងកេរ្តិ៍ឈ្មោះខ្លួនតាំងពីបាតដៃទទេរហូតមានឈ្មោះបោះសំឡេងក្នុងវិថីសិល្បៈ និងមានបណ្តាក្រុមហ៊ុនល្បីៗជាច្រើន ទាក់ទងនាងឱ្យធ្វើជាទូតសុឆន្ទៈឱ្យផ្សព្វផ្សាយផលិតផលរបស់ពួកគេជាច្រើនផងដែរ។

មិនត្រឹមតែជាតារាសម្តែងលំដាប់កំពូលប៉ុណ្ណោះទេ ប៉ុន្តែតារាស្រីវ័យ ៤៥ឆ្នាំរូបនេះ ថែមទាំងជាផលិតករ និងជាឈ្មួញបណ្តាក់ទុនលើមុខជំនួញជាច្រើនរហូតជាប់ឈ្មោះជាសេដ្ឋីនី កាលពីឆ្នាំ២០១៦ ដែលមានទ្រព្យសម្បត្តិរហូតដល់ ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងការបណ្តាក់ទុនលើមុខជំនួញជាច្រើន ក្នុងនោះរួមមានជាភាគហ៊ុនរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញធំរបស់ចិន Alibaba ទៀតផង។

ទោះជាយ៉ាងណា បញ្ហាទាក់ទងនឹងការដកឈ្មោះនាងចេញពីសិល្បៈភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៅឡើយ ដោយអ្នកគាំទ្ររបស់នាងជាច្រើន នៅតែមានចម្ងល់គ្រប់ៗគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង