×
ព័ត៌មានថ្មី

ចំណាប់​អារម្មណ៍​តំណាង​អ្នកគាំទ្រ​ក្លិបបិសាច​ក្រហម​នៅ​ប្រទេស​កម្ពុជា នៅ​ពេលដឹងថា CR7 ត្រលប់​មក Man United វិញ

លោក មួន សុគន្ឋតារា ដែលជាតំណាងអ្នកគាំទ្រក្លិបបិសាចក្រហម Manchester United នៅប្រទេសកម្ពុជា ដែលបានចូលរួមកម្មវិធី CBS Fanzone បានថ្លែងថា ៖ អារម្មណ៍ទាក់ទងនឹង Cristiano Ronaldo គឺមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែន ព្រោះដោយសារតែ ដឹងស្រាប់ហើយ Cristiano Ronaldo គឺជា Legend របស់ Manchester United យើងតែងតែស្រម័យថា Childhood Idol របស់យើង អាចនឹងមកអាចនឹងវិលមក Manchester United នៅថ្ងៃណាមួយ ប៉ុន្ដែក៏អត់រំពឹងខ្លាំងដែរ សឹងតែថាអត់មាន សឹងតែថាគាត់អាចនឹងអត់ចូលរួមជាមួយ Manchester United ប៉ុន្ដែដំណឹងត្រឡាប់ចាក់២៤ម៉ោងចុងក្រោយ ធ្វើឱ្យខ្ញុំសប្បាយចិត្តមែនទែន ធ្វើឱ្យខ្ញុំគេងអត់លក់។

ទាក់ទងនឹងទៅ Manchester City ពីរបីថ្ងៃចុងក្រោយកាលនោះ សឹងតែគ្រប់សារព័ត៌មាន ជាពិសេសលោក Fabrizio Romano ដែលថា Cristiano Ronaldo នឹងទៅ Manchester City ហើយ ព្រោះភ្នាក់ងាររបស់គាត់ Jorge Mendes ក៏បានទាក់ទងផ្ទាល់ទៅកាន់ Man City ចឹងធ្វើឱ្យឱកាសដែល Cristiano Ronaldo អាចទៅលេងជាមួយនឹងគូរសត្រូវរបស់ Manchester Unitedកាន់តែខ្ពស់ ហើយអត់ទាន់មានដំណឹងថា Manchester United នឹងចូលរួមប្រកួតប្រជែងនឹង Manchester City ក្នុងដណ្ដើមយក Cristiano Ronaldo ពី Juventus ចឹង ធ្វើឱ្យភាគរយដែលខ្ញុំគិតនឹងថា Manchester City នឹងយកបាន Cristiano Ronaldo ។

មានការភ្ញាក់ផ្ញើលខ្លាំងមែនទែននៅពេលដែល Manchester United ចាប់អារម្មណ៍ខ្លាំងលើក Cristiano Ronaldo ចង់ប្រជែងហើយមិនចង់ឱ្យ Cristiano Ronaldo ទៅកាន់ Manchester City ចឹង ហើយបានដាក់សំណើរទៅ Cristiano Ronaldo និង Juventus ហើយភ្លាមៗប៉ុន្មានម៉ោងចុងក្រោយមានព័ត៌មានកាន់តែច្បាស់ការថា Cristiano Ronaldo នឹងទៅចូលរួម Manchester United ជាង Manchester City ចឹងធ្វើឱ្យខ្ញុំកាន់រំភើប តែក្នុងចិត្តមិនទាន់១០០%ទេ ដល់តែចេញផ្លូវការមក គឺសប្បាយចិត្តខ្លាំងមែនទែន។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង