×

កំពុង​មាន​ក្តីសុខ​នឹង​ដើរលក់​ប្រហុក​ជាមួយ​ឪពុកម្តាយ​គ្រប់ស្រុក ចុងក្រោយ រៀម បាន​ត្រឹម​សម្លឹងមើល​ក្រុមចោរ​ចាក់សម្លា ប់ម្តាយ​នឹងភ្នែក

Review៖ រឿងភាគបុរាណខ្មែរ “នគរមាស” បានផលិតឡើងយ៉ាងសម្រិតសម្រាំងពីក្រុមការងារទាំងអស់រហូតទទួលបានការគាំទ្រខ្លាំងពីទស្សនិកចាប់តាំងពីថ្ងៃចាក់បញ្ចាំងតាំងពីភាគដំបូងមកម្ល៉េះ។ គ្រប់គ្នាទទូចបន់ឱ្យដល់ថ្ងៃចាក់ផ្សាយឆាប់ៗ ព្រោះរឿងភាគបុរាណខ្មែរស្ថិតក្នុងសម័យលង្វែកមួយនេះមិនត្រឹមតែមានសាច់រឿងល្អប៉ុណ្ណោះទេ ថែមទាំងតួអង្គសម្តែងនីមួយៗមានសមត្ថភាពខ្ពស់ ធ្វើឱ្យរឿងភាគខ្មែរ “នគរមាស” កាន់តែទទួលបានការគាំទ្រខ្លាំងទ្វេដង។

ថ្ងៃនេះ PlusKh សុំលើកយកភាគទី៧មក review ដោយសារភាគមួយនេះគឺជាភាគកំសត់បំផុតមួយក្នុងចំណោមទាំង២៤ ដែលបានចាក់ផ្សាយកន្លងមក។ ក្នុងភាគទី ៧នេះ កុមារា រៀម បានក្លាយជាកូនកំព្រាឪពុកម្តាយត្រឹមមួយប៉ប្រិចភ្នែកដោយសារស្នាដៃក្រុមចោរសញ្ញាគ្រុឌតាមសម្លាប់ពួកគេគ្មានត្រាប្រណី។

អ្វីដែលកាន់តែក្តុកក្តួលជាងនេះទៅទៀតនោះគឺ រៀម ដែលជាក្មេងប្រុសម្នាក់បានត្រឹមសម្លឹងមើលចោរចាក់សម្លាប់ម្តាយដោយផ្ទាល់ភ្នែក មិនអាចធ្វើអ្វីបានក្រៅពីទួញយំស្របពេលដែល កុមារាពេជ្រ ជាមិត្តភក្តិខំប្រឹងអូសទាញ និងខ្ទប់មាត់ រៀម មិនឱ្យស្រែករកម្តាយ ព្រោះក្រុមចោរកំពុងនៅទីនោះនៅឡើយ។

ពីក្មេងប្រុសដែលពោរពេញដោយសុភមង្គល ដើរត្រាច់ចរលក់ប្រហុកគ្រប់ស្រុកជាមួយឪពុកម្តាយពោរពេញដោយសុភមង្គល បែរប្រែក្លាយជាក្មេងកំព្រាមួយរំពេចដោយសារក្រុមចោរសញ្ញាគ្រុឌ។ ចង់ដឹងសាច់រឿង និងការសម្តែងរបស់សិល្បករក្មេងៗដាក់មនោសញ្ចេតនាបានល្អដល់កម្រិតណា តោះទៅទស្សនាវីដេអូពេញទាំងអស់គ្នា៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង