×

កុំភ្លេច​រង់ចាំ​តាមដាន​អ្នកឈ្នះរង្វាន់​ពី​ការឆ្លើយសំនួរ​ក្នុងរឿង “ផ្ទះបាយស្នេហ៍” នៅថ្ងៃស្អែក​ទាំងអស់គ្នា

ភ្នំពេញ៖ យ៉ាងណាទៅហើយ ក្រោយបានទស្សនារឿងភាគថ្មី “ផ្ទះបាយស្នេហ៍” កាលពីសប្តាហ៍មុនរួចមក? ឃើញថាសមាជិកទាំងមូលនាំគ្នារវល់ពេញផ្ទះក្រោយលោកយាយច័ន្ទ ត្រលប់មកពីសហរដ្ឋអាមេរិកវិញបានច្រលំវ៉ាលីជាមួយអ្នកដំណើរផ្សេងរហូតគាត់ទទូចឱ្យកូនៗទាក់ទងទៅព្រលានយន្តហោះជួយឆែកមើលដើម្បីប្តូររបស់គាត់មកវិញ។ មិនដឹងថា នៅភាគក្រោយនឹងមានបញ្ហាអ្វីកើតឡើងទៀតនោះទេ បើសមាជិកក្នុងគ្រួសារច្រើនបែបនេះ?

ទន្ទឹមនឹងបានទស្សនាខ្សែរឿងថ្មីហើយនោះ ទស្សនិកជនក៏នឹងមានឱកាសឈ្នះរង្វាន់ ស្រាបៀរ Anchor WHITE ចំនួន២កេសថែមទៀតផង ដោយគ្រាន់តែឆ្លើយសំនួរងាយៗពីរឿងភាគ “ផ្ទះបាយស្នេហ៍” តែប៉ុណ្ណោះ។
សម្រាប់អ្នកចូលរួមឆ្លើយសំនួរយករង្វាន់ លទ្ធផលនឹងប្រកាសរៀងរាល់ថ្ងៃពុធ តាមរយៈ Facebook Page “CTN TV” ដោយក្រុមការងារនឹងធ្វើការបង្វិលចាប់ឈ្មោះអ្នកដែលមានសំណាងនៅថ្ងៃស្អែក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង