×

អាជ្ញាធរ​ខេត្តសៀមរាប សម្រេច​ដាក់ភូមិ​ចំនួន ២​ជាតំបន់ក្រហម រយៈពេល​២សប្ដាហ៍

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់ភូមិសាស្ត្រភូមិប្រឡាយ និងភូមិគោកស្នូល ក្នុងឃុំខ្នាត ស្រុកពួក ជា “តំបន់ក្រហម” ជាបណ្ដោះអាសន្ន ក្នុងរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់ ដែលមិនមានការអនុញ្ញាត ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់ ដូចជា មូលហេតុសុខភាពបន្ទាន់ ការទៅយកសំណាក ការធ្វើដំណើរត្រឡប់ទៅលំនៅឋានរបស់បុគ្គលដែលបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ និងការធ្វើដំណើររបស់មន្ត្រីនានា។

អាជ្ញាធរ សម្រេចឱ្យផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងអាជីវកម្មទាំងអស់ក្នុងតំបន់ក្រហម ត្រូវផ្អាកជាបណ្ដោះអាសន្ន លើកលែងតែសកម្មភាពការងារ និងអាជីវកម្ម ដែលចាំបាច់។ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង