ភ្នំពេញ៖ ប្រជាជនកម្ពុជាជាច្រើន ពិតជាបានដឹងហើយថាក្រុមគ្រូពេទ្យ ដែលជាកងទ័ពអាវស គឺជា វីរជនជួរមុខ ដ៏សំខាន់សម្រាប់សង្គ្រោះជីវិតមនុស្សគ្រប់រូប នៅក្នុងស្ថានភាពកំពុងតែមានការរីករាលដាលជាច្រើននូវជំងឺកូវីដ១៩។
វីរជនជួរមុខ ដែលប្រជាជនគ្រប់គ្នា បានស្គាល់ថា ជាក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ គឺជាកងទ័ពអាវស។ ពួកគាត់ មានភារកិច្ចជាច្រើនក្នុងការងារប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ១៩ ក្រៅពីព្យាបាលអ្នកជំងឺកូវីដ១៩ ពួកគាត់មានកាតព្វកិច្ចច្រើន ដូចជា ការចុះយកសំណាកប្រជាពលរដ្ឋ គ្រប់ទីកន្លែងមិនថាថ្ងៃ ឬយប់ មេឃក្តៅ លាយឡំជាមួយភ្លៀង ក៏កងទ័ពអាវសរមួយនេះ មិនចុះចាញ់នឹងរាថយនោះឡើយ។
ពិតមែនហើយ ក្រុមគ្រូពេទ្យ ដែលជាកងទ័ពអាវស គឺជាស្នូលមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ១៩ ទាំងដឹងខ្លួនថា មិនបានជួបជុំគ្រួសារប្រពន្ធកូន ក៏ចិត្តមួយនេះនៅតែមិនចាកចោលពីប្រជាជននោះឡើយ។ ទោះស្ថិតក្នុងគ្រាលំបាកយ៉ាងក៏ដោយ ពួកគាត់នៅតែខិតខំដើម្បីស្នាមញញឹមពីថ្នាក់ដឹកនាំ បងប្អូន ក្រុមគ្រួសារ។
សូមចូលរួមទស្សនាកម្មវិធី “វីរជនជួរមុខ” ដែលធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN, CNC, និង MyTV រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៨:៣០ នាទីយប់ និង Facebook Page ផ្លូវការរបស់ស្ថានីយទូរទស្សន៍ CTN, CNC, និង MYTV៕
(ទស្សនាវីដេអូ)
អត្ថបទ៖ ឡុង រតនា