Review៖ គ្រប់គ្នាប្រាកដជាបានស្គាល់តារាកំប្លែងជើងចាស់ល្បីឈ្មោះ ជួង ជី ហៅនាយកុយ រួចហើយតាមរយៈការលេងកំប្លែងលើឆាកតូចធំជាច្រើនកន្លង ដើម្បីផ្លាស់ប្តូរបរិយាកាសទស្សនិកជនឱ្យរំសាយទុក្ខកង្វល់អស់រាល់ពេលបានទស្សនាការសម្តែងរបស់លោកម្តងៗ។
យ៉ាងណាមិញ គ្រប់គ្នាតែងហៅតារាកំប្លែងរូបនេះថា នាយកុយៗ តាំងពីដើមមកតៗគ្នា ប៉ុន្តែជឿថាមិនមានមនុស្សច្រើននាក់ឡើយដែលដឹងថា ឈ្មោះនេះចាប់ផ្តើមតាំងពីពេលណានោះឡើយ។
តាមបទសម្ភាសន៍ផ្ទាល់ជាមួយពិធីការនី ខៀវ សានសាណា ក្នុងកម្មវិធី Spotlight With Sana របស់ MyTV ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃអង្គារ វេលាម៉ោង ៨យប់ តារាកំប្លែងរូបនេះបានឱ្យដឹងថាឈ្មោះ នាយកុយ ដែលលោកបានប្រើក្នុងសិល្បៈចាប់ផ្តើមឡើង ដោយសារថ្ងៃមួយ លោកគ្រូរបស់លោក បានហៅលោកឱ្យសម្តែងជាតួឯកក្នុងរឿងចៅស្រទាប់ចេក ប៉ុន្តែដោយសារពេលនោះខ្វះតួនាយកុយ ដែលជាតួកំប្លែងក្នុងរឿង ដូចនេះលោកក៏បានសុំដើរតួជា នាយកុយ ជំនួសជាតួឯកវិញ។ ចាប់តាំងពីពេលនោះមក ក៏ជាប់ឈ្មោះ នាយកុយ រហូតមកទល់ពេលនេះ។
បន្ថែមពីនេះផងដែរ តារាកំប្លែងនាយកុយ ក៏បានរៀបរាប់ពីជីវប្រវត្តិចាប់តាំងពីមុនពេលប្រលូកក្នុងសិល្បៈដោយលោកបានបញ្ជាក់ថា ក្នុងចំណោមបងប្អូនទាំងអស់ មិនមាននរណាម្នាក់ជាសិល្បករឡើយ គឺមានតែលោកម្នាក់គត់បានប្រលូកក្នុងសិល្បៈដោយសារនិស្ស័យ។ ចង់ជីវប្រវត្តិតារាកំប្លែងរូបនេះកាន់តែច្បាស់ជាងនេះ អាចចូលទស្សនាក្នុងវីដេអូខាងក្រោមបាន៕
(ទស្សនាវីដេអូ)