×

Cristiano Ronaldo បំបែក​ឯតទគ្គកម្ម​ដោយ​ស៊ុត​បញ្ចូល​គ្រាប់ទី១១០ និង ១១១ សម្រាប់​ជម្រើសជាតិ

Cristiano Ronaldo បានបំបែកឯតទគ្គកម្មពិភពលោក សម្រាប់ការស៊ុតបាល់បញ្ចូលទីក្នុងបាល់ទាត់អន្តរជាតិបុរស ខណៈគេបានរកគ្រាប់បាល់ទី ១១០ និង ១១១ សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងការឈ្នះការប្រកួតជម្រុះ World Cup ២-១ លើក្រុមសាធារណរដ្ឋអៀរឡង់ កាលពីយប់មិញ។

កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បានរកគ្រាប់បាល់ចុងម៉ោងពីរគ្រាប់ ដើម្បីបំបែកកំណត់ត្រា បន្ទាប់ពីបាល់ប៉េណាល់ទីរបស់គេ ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Gavin Bazunu ។

សូមជម្រាបថា កីឡាករ Ali Daei ដែលស៊ុតបញ្ចូលទី ១០៩ គ្រាប់ឱ្យក្រុមជម្រើសជាតិអ៊ីរ៉ង់ ចន្លោះឆ្នាំ ១៩៩៣ ដល់ ២០០៦ បានរក្សាកំណត់ត្រាដែល Ronaldo បានតាមស្មើនៅព្រឹត្តិការណ៍យូរ៉ូ២០២០ (Euro 2020) កន្លងទៅ។

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ក៏បានតាមស្មើកំណត់ត្រាអឺរ៉ុបរបស់ខ្សែការពារអេស្ប៉ាញ Sergio Ramos ចំពោះការបង្ហាញខ្លួនឱ្យជម្រើសជាតិផងដែរ ជាមួយនឹងការបង្ហាញខ្លួនលើកទី១៨០ សម្រាប់ព័រទុយហ្គាល់៕

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។ សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
agario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika
givememmastreams 1v1.LOL unblocked 76 games mitakusaner