×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ព្រឹទ្ធាចារ្យ គង់ ណៃ និង​លោកសុខគា ធ្វើឱ្យ​ពិធីការិនី​ក្នុង​កម្មវិធី The Show សើច​ចង់រឹងថ្គាម​ជាមួយ​ចម្រៀង​ចាប៉ី​ដងវែង ៣ការពារ ៣កុំ

Review៖ កម្មវិធី The Show ដែលជាកម្មវិធីកម្សាន្តមួយមានចាក់ផ្សាយលើ MyTV ដែលមានពិធីករលោក ដួង សុខគា ពិធីការិនីដ៏ស្រស់សោភា អ្នកនាង ខៀវ សានសាណា និងកញ្ញា អឿន រ៉ូហ្សា ចូលរួមជជែកកម្សាន្តធ្វើបទសម្ភាសជាមួយតារាកិត្តិយសដែលមានវត្តមានក្នុងកម្មវិធីផងដែរ។

កម្មវិធី The Show បានអញ្ជើញព្រឹទ្ធាចារ្យ គង់ ណៃ និងអ្នកនាង ស៊ូ ដាណេ មកធ្វើជាតារាកិត្តិយសក្នុងកម្មវិធីដើម្បីរៀបរាប់ពីបទពិសោធជីវិតក្នុងនាមជាសិល្បករផ្នែកចម្រៀង និងតន្ត្រីបុរាណ។ ឆ្លៀតក្នុងឱកាសនោះដែរ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏បានបង្ហាញទេពកោសល្យចម្រៀងចាប៉ីដងវែង ៣ការពារ ៣កុំ យ៉ាងជក់ចិត្តដិតអារម្មណ៍សម្រាប់ក្រើនរំឭកដល់បងប្អូនខ្មែរទាំងអស់ឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

នៅចុងបទចម្រៀងផងដែរ លោក ដួង សុខគា ក៏បានឆ្លៀតច្រៀងឆ្លើយឆ្លងជាមួយលោកព្រឹទ្ធាចារ្យដើម្បីបង្កើនភាពកំប្លុកកំប្លែងធ្វើឱ្យបរិយាកាសកាន់តែជក់ចិត្តថែមមួយកម្រិតទៀត។ តោះ អ៊ីចឹងកុំឱ្យខាតពេលយូរ យើងទៅទស្សនាវីដេអូទាំងអស់គ្នា៕

 

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង