×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្លែកអារម្មណ៍​ជាមួយ​បទចម្រៀង​ថ្មីៗ ព្រម​ទាំង​សប្បាយរីករាយ ពី​ការប្រគំតន្ត្រី “បាកាស” ទស្សនិកជន​នឹង​ជួប​ជាមួយ​តារា​ចម្រៀង​ល្បីៗ វ័យក្មេង​ស្រស់សោភា

ភ្នំពេញ៖ សប្តាហ៍នេះ ជួបជាមួយតារាចម្រៀងល្បីៗ កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ ព្រមទាំងបទចម្រៀងញាក់កន្ទ្រាក់អារម្មណ៍ជាច្រើន ពីកម្មវិធីប្រគំតន្ត្រីដ៏អស្ចារ្យ គឺតន្ត្រី “បាកាស” របស់ស្ថានីយទូរទស្សន៍ MyTV។

សម្រាប់សប្តាហ៍នេះ ពិតជាមិនធ្វើឱ្យទស្សនិកជន ខកបំណងនោះទេ ពីសំណាក់កំពូលតារាចម្រៀងល្បី។ បន្ថែមពីនេះទៀត ទស្សនិកជន នឹងបានសើចសប្បាយនៅចុងម៉ោងកម្មវិធីពីក្រុមកំប្លែង CBS ពិតជាសើច រហូតដល់ចប់កម្មវិធីតែម្តង។

ក្នុងសប្តាហ៍នេះ កាន់តែប្លែកជាងសប្តាហ៍មុន ប្រិយមិត្តនឹងជួបជាមួយតារាចម្រៀងជាច្រើងដួង ដូចជា៖

១.លោក ខាត់ ជេមស័

២.កញ្ញា លាង សុផាឡែន

៣.នាយ ព្រែក

៤.លោក សៅ ឧត្តម

៥.កញ្ញា ស្រីនាថ

៦.ក្រុមកំប្លែង CBS

ការប្រគំតន្ត្រីសម័យទំនើប “បាកាស” នឹងធ្វើការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ MyTV និង Page MyTV ព្រមទាំង Page Bacchus រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់តទៅ៕

អត្ថបទ៖ ឡុង រតនា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង