
ភ្នំពេញ៖ អីយ៉ា! ភ្លេងគំនុំចាស់ មិនទាន់រលត់ ពេលនេះអ្វីដែលរង់ចាំនោះ បានមកដល់ឆាកកម្មវិធីថ្មីរបស់ស្ថានីយទូរទស្សន៍ MyTV នោះគឺកម្មវិធី “ពីនេះពីនោះជាមួយ សុខគា”។ ទស្សនិកជន នឹងបានជួបតារាសម្តែងបុិនវោហារសព្ទ កញ្ញា ឌួង ម៉ានិច ប៉ះប្រុសស្អាត រាងសង្ហាមិនចេះមាត់ លោក អេន ឌី ពិតជាផ្ទុះសំណើច គ្រប់កាយវិការរបស់អ្នកទាំងពីរ។

លោក សុខ គា នឹងវែកញែកពីសាច់រឿងរបស់តារាសម្តែងទាំងពីរដួង មកបរិយាយជូនទស្សនិកជន ព្រមទាំងលាយឡំជាមួយភាពកំប្លុកកំប្លែងរបស់តារាសម្តែងផងដែរ។
តើកញ្ញា ឌួង ម៉ានិច និងលោក អេន ឌី នឹងពាំនាំយកអ្វីមកបង្ហាញនៅក្នុងថ្ងៃនេះ? សូមកុំភ្លេចចូលរួមទស្សនាកម្មវីធី “ពីនេះពីនោះជាមួយ សុខគា” ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MyTV រៀងរាល់ថ្ងៃ ចន្ទ វេលាម៉ោង ៨យប់ តទៅ៕








អត្ថបទ៖ ឡុង រតនា