×

អាជ្ញាធរ​ខេត្តកំពង់ធំ ដាក់​ដំណើរការ​អាជីវកម្ម​ឡើងវិញ ផ្សារចំនួន៤ន្លែង

កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោកសុខ លូ នាព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកឱ្យដំណើរការអាជីវកម្មឡើងវិញ នូវផ្សារចំនួន ៤ កន្លែង ក៏ប៉ុន្ដែអាជីវករទាំងអស់ ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល។

លោក សុខ លូ បានឱ្យដឹងថា អាជីវករគ្រប់រូប បានវិលត្រឡប់មកប្រកបអាជីវកម្មដូរឡើងវិញ នៅក្នុងផ្សារកំពង់ធំ ផ្សារស្ទឹងសែន ផ្សារថ្នល់បែក និងផ្សារក្រចាប់ ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ១៩ ជាពិសេសកូវីដបំប្លែងថ្មី Delta ឱ្យបានលឿន។

ក្រុមអាជីវករ បានលើកឡើងស្រដៀងគ្នាថា ពួកយើងមិនភ្លេចនូវវិធានការសុខាភិបាល រក្សាគម្លាត និងអនាម័យជានិច្ច ព្រមទាំងចូលរួមកាត់ផ្ដាច់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ឡើយ។

សូមជម្រាបថា ផ្សារចំនួន៤ន្លែងខាងលើ ត្រូវបានបិទបណ្ដោះអាសន្ន ពីថ្ងៃទី១៥ ខែសីហា ដល់ ថ្ងៃទី២ ខែកញ្ញា បន្ទាប់ពីមានការឆ្លងរីករាលដាលកូវីដ១៩៕

អត្ថបទ៖ កែម ចិន្តា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង