×

ភ្ញាក់ផ្អើល​ជាខ្លាំង! បន្ទាប់​ឃើញ ទារិការូបនេះ មាន​រូបរាង​ចាស់ជាង​ម្តាយ

អាហ្វ្រិកខាងត្បូង៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញទារិកាម្នាក់ មានមុខចាស់ជាងម្តាយ ដោយសារតែទារិការូបនេះ កើតមកមានជំងឺកម្របំផុត។

ប្រភពបានឱ្យដឹងថា ស្ត្រីជាម្តាយអាយុ ២០ឆ្នាំ បានសម្រាលបានកូនស្រីម្នាក់ កាលពីខែមុន។

ក្រុមគ្រូពេទ្យ បានបញ្ជាក់ប្រាប់ទៅម្តាយវ័យក្មេងរូបនេះ ថា កូនរបស់អ្នកស្រីមានជំងឺ “Progeria” ឬត្រូវបានគេស្គាល់ថា ជារោគសញ្ញា “Hutchinson-Gilford” ដែលវាគឺជាជំងឺហ្សែនដ៏កម្របំផុត កើតមកមានដៃខុសពីធម្មតា និងស្បែកជ្រីវជ្រួញ ដែលបណ្តាលឱ្យកុមារកើនអាយុយ៉ាងឆាប់រហ័ស ដោយចាប់ផ្តើមពីអាយុពីរឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។

ស្ត្រីវ័យក្មេងដែលជាម្តាយរបស់ទារិកា បានសម្រាលកូននៅផ្ទះរបស់ខ្លួន ដែលស្ថិតនៅក្នុងទីក្រុង Libode នៃខេត្ត Eastern Cape ប្រទេសអាហ្វ្រិកខាងត្បូង។

តាមការបញ្ជាក់ពីគ្រូពេទ្យមនុស្សដែលកើតមកមានជំងឺ Progeria តែងតែជួបផលវិបាកនៃជំងឺសរសៃឈាមបេះដូងធ្ងន់ធ្ងរនៅពាក់កណ្តាលវ័យជំទង់ ដល់វ័យ២០ឆ្នាំ។
យ៉ាងណាក្តី មូលហេតុជាក់លាក់នៃភាពចាស់លឿន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរោគសញ្ញា Hutchinson-Gilford នេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ស្របពេលអ្នកស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ដំណើរការសេរីរាង្គ មិនប្រក្រតីនេះ គឺដោយសារតែការខូចខាតកោសិកាប្រមូលផ្តុំ៕

ប្រភព៖ Mirror

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង