×

ខេត្តស្ទឹងត្រែង រកឃើញ​អ្នកជំងឺ​កូវីដ១៩​ប្រភេទ Delta ចំនួន ៨នាក់​បន្ថែមទៀត

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល ត្រូវបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta ចំនួន ៨ នាក់បន្ថែមទៀត។

គិតត្រឹមថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ១.០២៨ នាក់ (ស្រី ៥០៤នាក់) ក្នុងនោះ មានប្រភេទ Delta ចំនួន ១១២ នាក់ (ស្រី ៦៣ នាក់)។ ក្នុងនោះ អ្នកជំងឺជាសះស្បើយ ៥៦៦ នាក់ និង ស្លាប់ ១១នាក់។

សូមជម្រាបថា នៅថ្ងៃទី២ ខែកញ្ញា ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងថ្មី ១នាក់ ដែលជាពលករមកពីក្រៅប្រទេស។ រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកវិជ្ជមាននេះ សូមធ្វើការទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញតាមរយៈលេខទូរសព្ទ ០៨៨ ៦៣៦ ៣៦៨៩ ឬ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៧៨ ០០០ ឬ ០៩៧ ២៦៣ ០៥៦៤ ដើម្បីយកសំណាកវិភាគ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង