×

ប្រុងប្រយ័ត្ន! ផ្ទុះកូវីដ-១៩​ក្នុង​សហគមន៍​ផ្សារបានលុង​លើកទី២ នៅ​ខេត្តរតនគិរី

អត្ថបទ៖ ប៉េស សារី

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៣នាក់ សម្រាប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី។

ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានបន្ដស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Tests) មនុស្សចំនួន ១,០៦១នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៣នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃនេះ នៅទូទាំងខេត្តរតនគិរី មានករណីវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១,២០៣នាក់(ករណីDeltaសរុប ១០នាក់) ព្យាបាលជាសះស្បើយសរុបចំនួន ៨២៣នាក់ និងស្លាប់សរុបចំនួន ០៨នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង