×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រសួងព្រះបរមរាជវាំង បានធ្វើ​បទបង្ហាញ​ពី​លទ្ធផល​ការងារ​ជួសជុល និង​អភិរក្ស ព្រះទីនាំង​ចន្ទច្ឆាយា ដំណាក់កាល​ទី៣

សៀមរាប៖ ព្រះទីនាំងចន្ទច្ឆាយា កំពុងត្រូវបានអ្នកនិយមលេងបណ្តាញសង្គមនាំគ្នាចែកចាយតៗគ្នា និងទន្ទឹងរង់ចាំពេលវេលាជួសជុលរួចរាល់ជាស្ថាពរផងដែរ។ យោងតាមគណនីបណ្តាញសង្គម Chanchhaya Phnom Penh Palce បានចែករំលែករូបថតមួយចំនួនកាលពីម្សិលមិញ និងរៀបរាប់ថា៖

“ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.៥៦៥ ត្រូវនឹងថ្ងៃទី ១ ខែកញ្ញា គ.ស.២០២១ ក្រសួងព្រះបរមរាជវាំង បានធ្វើបទបង្ហាញពីលទ្ធផលការងារជួសជុល និងអភិរក្ស ព្រះទីនាំងចន្ទច្ឆាយា ដំណាក់កាលទី៣ ឆមាសទី១ នៃឆ្នាំ២០២១ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅព្រះទីនាំងចន្ទច្ឆាយា នៃព្រះបរមរាជវាំងចតុមុខមង្គល។”

ការចែករំលែកនេះ បានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនចូលរួមគាំទ្រ និងសង្ឃឹមថាក្រោយពីការជួសជុលទីនាំងចន្ទច្ឆាយារួច និងអាចឃើញរូបសំណាកមេទ័ពដែលមានដូចក្នុងរូបសង់ត្រដែតឡើងដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងចាំទុកក្នុងចិត្ត៕

    

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង