×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

នាយករដ្ឋមន្ត្រី​ជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា នឹង​លាលែង​ពី​តំណែង

តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុន លោកយ៉ូស៊ីហ៊ីដេ ស៊ូហ្គា នឹងលាលែងពីតំណែងយ៉ាងឆាប់បំផុតនៅនៅដើមខែនេះ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia នៅថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

គណៈបក្ស LDP ដែលកាន់អំណាច នឹងធ្វើការបោះឆ្នោតជ្រើសរើសតំណែងសំខាន់ៗក្នុងបក្ស។ លោក ស៊ូហ្គា ចង់បំពេញតួនាទីទាំងនេះដែលកំពុងជាប់គាំងនេះ។

លោក ស៊ូហ្គា មានគម្រោងរុះរើនាយកប្រតិបត្តិគណបក្ស ដូចជា អគ្គលេខាធិការ Toshihiro Nikai និងចូលទៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្ស និងការបោះឆ្នោតសភាជាន់ទាប ជាមួយនឹងបុគ្គលថ្មីៗ។

ប៉ុន្តែជាមួយនឹងធ្លាក់ចុះក្នុងការវាយតម្លៃ នៃគណៈរដ្ឋមន្រ្តីរបស់លោក ស៊ូហ្គា មានការព្រួយបារម្ភយ៉ាងខ្លាំងពីក្នុងរង្វង់គណបក្ស ថា គណបក្សនឹងចាញ់ការបោះឆ្នោតសភាជាន់ទាប នាពេលខាងមុខ ប្រសិនបើគ្មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។

លោក ស៊ូហ្គា បានឡើងកាន់តំណែង បន្ទាប់ពីលោក ស៊ីនហ្សូ អាបេ បានលាលែងពីតំណែង កាលពីខែកញ្ញាឆ្នាំមុន ដោយសារសុខភាពមិនល្អ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង