×

គ្រប់គ្នា​កំពុង​ដាក់​ការសង្ស័យ​បញ្ហា​ដែល Zhao Wei កំពុង​ជួបប្រទះ បណ្តាល​មកពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​នាង និង Jack Ma

ព័ត៌មានកំពុងផ្ទុះនៅប្រទេសចិនទាក់ទងនឹងតារាស្រី Zhao Wei ដែលត្រូវបានជាប់ឈ្មោះក្នុងបញ្ជីខ្មៅរហូតត្រូវបានដកការងារសិល្បៈចោលទាំងអស់ រួមមានការសម្តែងភាពយន្ត ការថតឃោសនាផលិតផលជាច្រើនយ៉ាងឆាប់រហ័សដោយមិនដឹងពីមូលហេតុ។

យ៉ាងណាមិញ ក្រោយផ្ទុះព័ត៌មាននេះមកក៏មានពាក្យចចាមអារ៉ាមជាច្រើននាំគ្នានិយាយថា Zhao Wei បានធ្វើដំណើរទៅប្រទេសបារាំងហើយពេលនេះ ទាក់ទងនឹងបញ្ហាដែលនាងត្រូវដកឈ្មោះចេញពីពិភពសិល្បៈនេះដោយសារទំនាក់ទំនងជិតស្និទ្ធនឹងលោក Jack Ma ដែលធ្លាប់រិះគន់រដ្ឋាភិបាល និងជាភាគហ៊ុននៃក្រុមហ៊ុន Alibaba ផងដែរ។

មិនត្រឹមតែជាភាគហ៊ុនក្រុមហ៊ុន Alibaba ប៉ុណ្ណោះទេ តែ Zhao Wei ក៏បានទិញភាគហ៊ុនពី Ant Group ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាហិរញ្ញវត្ថុដែល Jack Ma ជាអ្នកបង្កើតផងដែរ។ Zhao Wei បានបណ្តា្កក់ទុនសហការជាមួយ Jack Ma រហូតនាង និងស្វាមីអាចរកប្រាក់ចំណេញបានទ្វេរគុណពីដើមទុនដែលនាងបានបណ្តាក់។

ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ពីបញ្ហារបស់តារាស្រីរូបនេះនៅឡើយ ដោយគ្រប់គ្នានៅតែមានចម្ងល់ និងធ្វើការប៉ាន់ស្មានរកមូលហេតុដែលបង្កឱ្យមានបញ្ហានឹកស្មានមិនដល់មួយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង