×

ក្រោយទទួល​បាន​កាតលឿង​មួយ​បន្ថែមទៀត CR7 មក​ហ្វឹកហាត់​ជាមួយ​ក្រុមបិសាច​ក្រហម​មុន​ពេលកំណត់

Cristiano Ronaldo វិលត្រឡប់មកកាន់ចក្រភពអង់គ្លេសវិញមុនពេលកំណត់ពីកាតព្វកិច្ចអន្តរជាតិ ដើម្បីចូលរួមជាមួយក្រុមបិសាចក្រហម Manchester United។ CR7 អាចបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពដែលគ្រោងធ្វើនៅថ្ងៃសៅរ៍ ទល់នឹងកាតា ប៉ុន្តែគាត់បានសម្រេចចិត្តធ្វើដំណើរដោយហោះចេញពីប្រទេសព័រទុយហ្គាល់ ដើម្បីត្រឡប់ទៅទីក្រុង Manchester វិញ។

ក្រុមព័រទុយហ្គាល់បានអនុញ្ញាតឱ្យ Cristiano Ronaldo ចាកចេញពីជំរំហ្វឹកហាត់ ខណៈពេលដែលឥឡូវនេះ គាត់មិនមានសិទ្ធិសម្រាប់ការប្រកួតជម្រុះ World Cup បន្ទាប់របស់ពួកគេដែលលេងទល់នឹងក្រុមជម្រើសជាតិ Azerbaijan នៅថ្ងៃអង្គារសប្ដាហ៍ក្រោយឡើយ។ មូលហេតុមកពី CR7ទទួលបានកាតលឿងក្នុងជ័យជម្នះក្នុងលទ្ធផលបច្ចេកទេស ២-១ លើសាធារណរដ្ឋអៀរឡង់ដែលធ្វើឱ្យគាត់ជាប់ពិន័យព្យួរមួយប្រកួតបន្ទាប់ពីនេះ។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង