×
ព័ត៌មានថ្មី
  1. តស៊ូគង់បានសម្រេច! ទីបំផុតចុងភៅ រតនៈ ធ្វើឱ្យសៀវភៅម្ហូបខ្មែរក្លាយជាសៀវភៅល្អបំផុតលើពិភពលោករហូតទទួលបានពានរង្វាន់អន្តរជាតិ
  2. ចំណងស្នេហ៍ ១១ឆ្នាំរវាង Daniel និង Kath កំពុងផ្ទុះខ្លាំងខណៈព័ស្តុតាងមួយចំនួនសង្ស័យតារាប្រុសរូបនេះមានជនទី ៣
  3. ធ្លាប់តែជាដៃគូសម្ដែង ស្រីឡាងត្រៀមប្រកួតទល់នឹងលោក ជាឡាយ និងសុវណ្ណនរា លើការចម្អិនម្ហូបក្នុងកម្មវិធី Chef Race by IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ
  4. ក្រោយភ្លៀងមេឃស្រលះ! ទីបំផុត Pat និងសង្សារក្មេងរបស់នាងភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ
  5. បាន មុន្នីល័ក្ខ និង ដាភ្លេង នឹងមកបំពេអារម្មណ៍របស់ប្រិយមិត្តជាមួយបទចម្រៀងពីរោះៗក្នុងកម្មវិធី Bond for More Cambodia Night នៅយប់ថ្ងៃសុក្រសប្ដាហ៍នេះ

Camila Cabello កំពុង​ធ្វើឱ្យ​អ្នកគាំទ្រ​បារម្ភពី​សុខភាពនាង ក្រោយ​រូបរាង​តារាស្រី​រូបនេះ​ផ្លាស់ប្តូរ ១៨០ដឺក្រេ

អាមេរិក៖ Camila Cabello ធ្លាប់ត្រូវមនុស្សជាច្រើនរិះគន់លើរូបរាងធាត់របស់នាងច្រើនលើកច្រើនសា ប៉ុន្តែទោះជាយ៉ាងណា ក៏តារាស្រីរូបនេះមិនយកសម្តីអ្នករិះគន់ទាំងនោះទុកក្នុងចិត្តឡើយដោយ Camila Cabello នៅតែសប្បាយរីករាយនូវអ្វីដែលខ្លួនមានដដែល។

ប៉ុន្តែ ក្រោយរូបរាងតារាស្រីរូបនេះកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ អ្នកគាំទ្រនាងបានបង្ហាញក្តីបារម្ភដល់សុខភាពនាងជាខ្លាំងក្រោយគីឡូរបស់នាងកើនឡើងមិនឈប់បែបនេះ។ ទោះជាយ៉ាងណា បើក្រឡេកមើលពីស្នេហារវាង Camila និងមិត្តប្រុសគឺលោក Shawn Mendes វិញកាន់តែផ្អែមល្ហែមខ្លាំងឡើង រហូតពួកគេតែងបង្ហាញផ្អែមល្ហែមដោយចំណាយពេលជាមួយគ្នាបេះមិនចេញឡើយ។

ស្របពេលនេះដែរ ដោយសារពេលនេះ Camila មានធុរៈត្រូវទៅផ្សព្វផ្សាយភាពយន្ត Cinderella នៅទីក្រុង Los Angeles ទើបអ្នកទាំងពីរ ត្រូវឃ្លាតឆ្ងាយគ្នាមួយរយៈ ប៉ុន្តែដោយមិនអាចទ្រាំនៅបែបនេះបាន Shawn បានធ្វើដំណើរទៅរកគូស្នេហ៍ដល់កន្លែងមិនបង្អង់យូរ។

ជាមួយរូបថតមួយចំនួនពេលនោះ បានបង្ហាញឱ្យឃើញសកម្មភាពនឹករឭកគ្នាដោយ Camila បានស្ទុះចេញពីកន្លែងស្នាក់នៅទាំងជើងទទេដើម្បីទទួល Shawn ទាំងអារម្មណ៍រំភើប ដែលនេះអាចបញ្ជាក់បានថា ទោះបីរូបរាងផ្លាស់ប្តូរខុសពីមុនមែនពិត ក៏ស្នេហាតារាទាំងពីរនេះមិនប្រែប្រួលដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង