×

មនុស្ស​យ៉ាងតិច ៤៦ នាក់​បាន​ស្លា ប់ បន្ទាប់ពី​ជំនន់​ទឹកភ្លៀង វាយប្រហារ​សហរដ្ឋអាមេរិក

អាមេរិក៖ ចំនួនមនុស្សស្លាប់ ដោយសារទឹកជំនន់បង្កដោយព្យុះសង្ឃរា អ៊ីដា (Ida) នៅភាគខាងកើតសហដ្ឋអាមេរិក បានកើនឡើងដល់ ៤៦ នាក់ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋញូវជឺស៊ី បានប្រកាសថា យ៉ាងហោចណាស់មនុស្ស ២៣ នាក់បានស្លាប់នៅទីនោះ។

រដ្ឋបាលរដ្ឋ បាននិយាយថា អ្នកស្លាប់ភាគច្រើន គឺជាមនុស្សដែលជាប់នៅក្នុងរថយន្តរបស់ពួកគេ។ មន្រ្តីបាននិយាយថា មនុស្សជាច្រើនបានបាត់ខ្លួន។

អភិបាលរដ្ឋញូវជឺស៊ី បាននិយាយថា “យើងនឹងមិនដឹងចំនួនអ្នកបាត់បង់ជីវិតឡើយ។ ពួកគេស្ថិតនៅតំបន់ផ្សេងៗ ភាគច្រើននៅប៉ែកកណ្ដាលរដ្ឋញូវជឺស៊ី និងខ្លះនៅភាគខាងជើង។”

មានមនុស្សស្លាប់នៅក្នុងរដ្ឋចំនួន ៦ នៅភាគខាងកើតសហរដ្ឋអាមេរិក ដូចជា Connecticut, Maryland, New Jersey, New York, Pennsylvania និង Virginia បន្ទាប់ពីព្យុះអ៊ីដានេះ បាននាំមកនូវទឹកភ្លៀងដែលមិនធ្លាប់មានពីមុនមកដល់តំបន់មួយចំនួន។

ចំនួនអ្នកស្លាប់ រួមមានទាហានម្នាក់ នៅរដ្ឋ Connecticut ដែលត្រូវបានហូរតាមទឹក នៅពេលគាត់ព្យាយាមឆ្លងកាត់ទឹកហូរ ដើម្បីទៅជួយមនុស្ស។

នៅថ្ងៃព្រហស្បតិ៍ ការជួយសង្គ្រោះ បានបន្តនៅក្នុងតំបន់មួយចំនួន ហើយនៅទីក្រុងញូវយ៉ក ក្រុមការងារមួយ បានចុះទៅដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យប្រាកដថា មិនមានអ្នកជាប់នៅក្នុងផ្ទះ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង