ភ្នំពេញ៖ អ្នកណាចូលចិត្តវិស័យធ្វើម្ហូបខ្លះ ដឹងតែជក់ចិត្ត និងពេញចិត្តស្តូកជាមួយភាពយន្តថ្មី “លង់ស្នេហ៍ចុងភៅបុស្បា” ដែលតួឯកស្រីមានភាពងប់ងុលខ្លាំងនឹងការធ្វើម្ហូបទាំងការងារប្រចាំថ្ងៃ និងដាក់ពាក្យប្រកួតដើម្បីដណ្តើមពានរង្វាន់ជាចុងភៅដៃឯកឱ្យសក្តិសមនឹងចំណង់ចំណូលចិត្តដែលនាងបានបណ្តាក់ទុនទាំងពេលវេលា និងកម្លាំងកាយចិត្តជាមួយអាជីពមួយនេះអស់ជាច្រើនដើម្បីស្នងមរតករូបមន្តអាហារបុរាណពីគ្រួសារផងដែរ។
ជាក្មេងស្រីជនបទម្នាក់ដែលខិតខំប្រឹងប្រែងធ្វើការ និងមានមិត្តប្រុសដែលស្រលាញ់គ្នាអស់រាប់ឆ្នាំ តែចុងក្រោយ បុស្បា បានត្រឹមទទួលពាក្យសុំបែកពីមិត្តប្រុសរហូតធ្វើឱ្យនាងខូចចិត្តជាខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណា ចុងក្រោយនាងនៅតែបានជួបបុរសល្អម្នាក់ដែលធ្វើឱ្យជីវិតនាងស្រស់បំព្រងឡើងវិញ។ ចង់ដឹងថា ជីវិតចុងភៅ បុស្បា នឹងជួបអ្វីខ្លះក្នុងជីវិតការងារ និងស្នេហា? កុំភ្លេចរង់ចាំតាមដានទស្សនារឿង “លង់ស្នេហ៍ចុងភៅបុស្បា” ទាំងអស់គ្នានៅ CTN ឆាប់ៗនេះ៕