×

ជនបរទេស​មួយក្រុម​នាំគ្នា​សម្តែង​ឈុតមួយ​ក្នុងរឿង ទុំទាវ ដោយសារ​តែស្រលាញ់​វប្បធម៌ និង​សម្លៀកបំពាក់​ប្រពៃណីខ្មែរ​ខ្លាំងពេក

កម្សាន្ត៖ កាលពីពេលថ្មីៗនេះ យោងតាមបណ្តាញសង្គមរបស់លោក កែវ តូនី បានចែករំលែកវីដេអូដែលលោក និងជនបរទេសជាមិត្តភ័ក្តិមួយក្រុមនាំគ្នាសម្តែងឈុតមួយក្នុងរឿង ទុំទាវ ដែលមានតួអង្គចំនួន ៤នាក់សម្តែងរួមមានតួអង្គយាយផាន់ ទុំ ទាវ និងនាងណូ ថែមទាំងពួកគេខំប្រឹងច្រៀងដោយខ្លួនឯងទៀតផង បើទោះបីជាមិនបានបញ្ចេញសំនៀងភាសាខ្មែរច្បាស់ក៏ដោយ។

វីដេអូនេះត្រូវបានចែកចាយបន្តយ៉ាងច្រើនលើបណ្តាញសង្គម រហូតទទួលបានការគាំទ្រជាខ្លាំង។ គួរបញ្ជាក់ដែរថា លោកកែវ តូនី ជាកូនខ្មែរម្នាក់បានធ្វើអន្តោប្រវេសន៍ទៅរស់នៅប្រទេសកាណាដាតាំងពីតូចមកម្ល៉េះ។

ជារឿយៗ លោកបានចែករំលែកវីដេអូដែលជនបរទេសមួយក្រុមជាមិត្តភក្តិនាំគ្នាច្រៀង សម្តែង និងរាំនូវអ្វីៗដែលជាវប្បធម៌របស់ខ្មែរនៅលើបណ្តាញសង្គមរបស់លោកដើម្បីចែករំលែកឱ្យបងប្អូនខ្មែរបានឃើញថា បរទេសពិតជាស្រលាញ់វប្បធម៌របស់ខ្មែរខ្លាំង៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង