×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Fan របស់ Arsenal លោក ភូមិនន្ទ ក្នុង​កម្មវិធី CBS Fanzone ថា ក្លិប​មិនគួរ​បណ្ដេញ​លោក Arteta ទេ

លោក ឆាយ ភូមិនន្ទ តំណាង Fan របស់ក្លិប Arsenal បានបង្ហាញអារម្មណ៍អាណិតអាសូរចំពោះលោក Mikel Arteta ទៅវិញ ហើយនៅតែគាំទ្រលោកបន្តដឹកនាំក្រុមកាំភ្លើងធំ ទោះបីជាលទ្ធផល ៣ប្រកួតកន្លងទៅនៅដើមរដូវកាលនេះ មិនទទួលបានជោគជ័យក៏ដោយ។

ក្លិបកាំភ្លើងធំ បានចាញ់ ៣ប្រកួត ក្នុងចំណោម ៣ប្រកួត ដោយស្ថិតនៅបាតតារាង ក្របខណ្ឌ Premier League និងមិនទាន់រកបាន១គ្រាប់ឡើយ ហើយរបូតចំនួន ៩គ្រាប់។

ប្រាប់ទៅកាន់ពិធីករ និងពិធីការិនី នៅក្នុងកម្មវិធី CBS Fanzone ដែលត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV កាលពីយប់មិញ លោក ឆាយ ភូមិនន្ទ អ្នកគាំទ្រក្លិប Arsenal ថា ដោយសារតែកីឡាករសំខាន់របួសច្រើន ជាក់ស្ដែងនៅសប្ដាហ៍ទីមួយ នៅពេលប៉ះ Brentford ខ្សែប្រយុទ្ធទាំងពីរ គឺ Pierre-Emerich Aubameyang និង Alexandre Lacazette ឈឺ។ ដូច្នេះ ក្លិបចាញ់ ឬឈ្នះ លោកនៅតែគាំទ្រលោក Arteta មិនចង់ឱ្យក្លិបបណ្ដេញលោកចេញពីតំណែងនោះឡើយ។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

សម្រាប់ការចូលរួមលេងកម្មវិធី CBS Fantasy League ប្រិយមិត្តអាចបន្តចុះឈ្មោះរហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

League code: ecnoku ចុះឈ្មោះ http://pluskh.com.kh/fantasy/ ពិនិត្យឈ្មោះដែលបានចុះនៅទីនេះ http://www.pluskh.com.kh/fantasy/validate/

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy Leagueដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង