×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

ករណី​អ្នកជំងឺ​កូវីដ១៩​ប្រភេទ Delta បន្តរកឃើញ ៧ករណី​ទៀត​នៅ​ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងកាលពីថ្ងៃទី០៣ ខែកញ្ញា ថា អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាល ត្រូវបានរកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta ចំនួន ៧ នាក់បន្ថែមទៀត។

គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ១.០៣៨ នាក់ (ស្រី ៥១១នាក់) ក្នុងនោះ មានប្រភេទ Delta ចំនួន ១១៩ នាក់ (ស្រី ៦៧ នាក់)។ ក្នុងនោះ អ្នកជំងឺជាសះស្បើយ ៥៦៦ នាក់ (ស្រី ៣១១នាក់) និង ស្លាប់ ១១នាក់ (ស្រី ៤នាក់)។

សូមជម្រាបថា នៅថ្ងៃទី៣ ខែកញ្ញា ខេត្តស្ទឹងត្រែង រកឃើញអ្នកឆ្លងថ្មី ១០នាក់ ដែលជាពលករមកពីក្រៅប្រទេស។

រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ឬប៉ះពាល់ជាមួយអ្នកវិជ្ជមាននេះ សូមធ្វើការទំនាក់ទំនងបន្ទាន់មកក្រុមការងារគ្រូពេទ្យជំនាញតាមរយៈលេខទូរសព្ទ ០៨៨ ៦៣៦ ៣៦៨៩ ឬ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៧៨ ០០០ ឬ ០៩៧ ២៦៣ ០៥៦៤ ដើម្បីយកសំណាកវិភាគ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង