×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន ប្រកាស​ពី​ការក្ស័យធន​ហើយ

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន នៅថ្ងៃសៅរ៍ ទី៤ ខែកញ្ញា នេះ បានប្រកាសពីការក្ស័យធន ដោយសារតែវិបត្តិកូវីដ១៩។

ក្រមហ៊ុននេះ បាននិយាយថា ខ្លួនបានដាក់ពាក្យស្នើសុំការពារការក្ស័យធននៅសហរដ្ឋអាមេរិក ដោយត្រួសត្រាយផ្លូវសម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញមួយ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ជាតិហ្វីលីពីនមួយនេះ ឱ្យរួចផុតពីវិបត្តិកូវីដ១៩។

ក្រុមហ៊ុន បានដាក់ពាក្យស្នើសុំការការពារក្ស័យធន នៅតុលាការក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុល អ្នកជួល អ្នកផ្គត់ផ្គង់និងម្ចាស់ភាគហ៊ុន។

ផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ នឹងត្រូវមានការយល់ព្រមពីតុលាការ ដើម្បីផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន នូវការកាត់បន្ថយការទូទាត់ជាង ២ ពាន់លានដុល្លារ និងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយចំនួនយន្តហោះរបស់ខ្លួន ២៥%។

ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏មានគម្រោងរៃអង្គាសប្រាក់បានចំនួន ៦៥០ លានដុល្លារពីអ្នកវិនិយោគចាស់ និងថ្មី។

ក្រុមហ៊ុនអាកាសចរណ៍ដែលជាកម្មសិទ្ធិមួយផ្នែករបស់ក្រុមហ៊ុន ANA Holdings របស់ជប៉ុន បាននិយាយថា អាជីវកម្មនឹងបន្តដំណើរការ។

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន បានបន្តថា ខ្លួនក៏កំពុងបំពេញសំណុំបែបបទស្តារសាជីវកម្មឡើងវិញ នៅក្នុងប្រទេសហ្វីលីពីនផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា ក្រុមហ៊ុនមេ PAL Holdings ដែលបានចុះបញ្ជីនៅទីក្រុងម៉ានីលរបស់ខ្លួន បានស្ថិតនៅក្រោមការផ្អាកជំនួយរបស់ខ្លួន ចាប់តាំងពីខែមិថុនា ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធ អាកាសចរណ៍ Air Philippines មិនមែនជាផ្នែកមួយនៃដំណើរការការពារការក្ស័យធនឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង