ចិន៖ រយៈពេល ៤ខែមកហើយដែលតារាសម្តែងល្បីឈ្មោះ Zhao Liying និង Feng Shaofeng បានលែងលះគ្នា។ ទោះបីជាអ្នកទាំង ២បានបញ្ចប់ចំណងអាពាហ៍ពិពាហ៍នេះក៏ដោយ ប៉ុន្តែការមើលថែ និងយកចិត្តទុកដាក់លើកូនក៏អ្នកទាំង ២ នៅតែផ្តល់ភាពកក់ក្តៅឱ្យកូនដដែល។
គ្រប់គ្នាតែងចាប់អារម្មណ៍ថា ក្រោយលែងលះគ្នា Zhao Liying កាន់តែមានសម្រស់ស្រស់ស្អាតឡើង ស្របពេលដែល Feng Shaofeng តែងត្រូវបានគេប្រមាញ់រូបថតអង្គុយសោកសៅ និងបាក់សម្រស់ជាខ្លាំង។
នៅទីបំផុតតារាសម្តែងប្រុសលោក Shaofeng បានធ្លោយមាត់និយាយមូលហេតុដែលធ្វើឱ្យចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង ២ដើរដល់ចំណុចនេះដោយលោកបានសរសើរ Liying ថាជាមនុស្សស្រីល្អម្នាក់ ប៉ុន្តែនាងបានចំណាយពេលលើការងារទាំងស្រុង មិនខ្វាយខ្វល់ជាមួយគ្រួសារឡើយ ដែលនេះជាមូលហេតុដែលធ្វើឱ្យអ្នកទាំង ២ឈានដល់ការលែងលះបែបនេះ។
គួរបញ្ជា្កក់ដែរថា ក្រោយសម្រាលកូនរួច Liying បានវិលត្រលប់ចូលសិល្បៈវិញយ៉ាងលឿនមិនថាថតភាពយន្ត ឬ ថតផ្សព្វផ្សាយផលិតផលឡើយ ហើយនាងថែមទាំងបានទាញចំណាប់អារម្មណ៍អ្នកគាំទ្រកាន់តែច្រើនឡើងថែមទៀត៕