×
ព័ត៌មានថ្មី
  1. ជាប់ឈ្មោះជាសេដ្ឋីពាន់លានដុល្លារ និងមានមិត្តប្រុសល្អចង់បង្កើតគ្រួសារពេញលេញជាមួយគ្នា តែគួរឱ្យស្តាយ Selena មិនអាចមានផ្ទៃពោះ
  2. បេក្ខជនម្នាក់នេះបានសោកស្ដាយបំផុតសម្រាប់ការចាកចេញពីផ្ទះបាយ MasterChef Cambodia របស់បញ្ញា
  3. ទាំងសម្រស់ ទាំងថ្ពាល់ខួច ទាំងវ័យប្រហែលគ្នាធ្វើឱ្យបេក្ខជន MasterChef Cambodia រដូវកាលទី ៣ លីនដា និង Ruby Lin មើលទៅកាន់តែស្រដៀងគ្នា
  4. ចុងភៅពូកែ២រូបមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា ចូលរួមផ្ដល់ការប្រឹក្សាក្នុងការប្រកួត Offsite Challenge នៅក្រៅផ្ទះបាយ MasterChef Cambodia
  5. ធ្លាប់តែសម្តែងរឿងហូហែរ ពេលនេះអតីតតារាសម្តែងជើងចាស់ Chun Wong ត្រូវអង្គុយលើរទេះរុញ និងរស់នៅមណ្ឌលចាស់ជរាក្នុងវ័យ ៧៦ឆ្នាំ

វិទ្យាល័យ​ចំនួន​ពីរក្នុង​ក្រុងស្ទឹងត្រែង ដែល​គ្រោង​បើកឱ្យ​ចូលរៀន​នៅថ្ងៃទី៦កញ្ញា ត្រូវបាន​លើកពេល

ស្ទឹងត្រែង៖ វិទ្យាល័យក្នុងក្រុងស្ទឹងត្រែងចំនួនពីរ គឺវិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យហ៊ុន សែនស្ទឹងត្រែង ដែលគ្រោងនឹងបើកបង្រៀនវិញនៅថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបានលើកពេលបន្តទៅថ្ងៃមុខទៀតដោយមិនកំណត់។

គណៈ គ្រប់គ្រងវិទ្យាល័យព្រះរាជបូនីយកិច្ច បានឱ្យដឹងថា៖ “គណៈគ្រប់គ្រងវិទ្យាល័យ ព្រះរាជបូនីយកិច្ច សូមជម្រាបជូនដំណឹងដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស ជាពិសេសប្អូនៗថ្នាក់ទី៩ និងថ្នាក់ទី១២ទាំងអស់ សូមជ្រាបថា ការបើកឱ្យដំណើរការចូលរៀនឡើងវិញ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ រង់ចាំការជួនដំណឹងសារជាថ្មីម្តងទៀត។”

ចំពោះសេចក្តីជួនដំណឹងខាងលើ ពុំបានបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់នោះទេ។

បើទោះបីជាក្នុងសេចក្តីជូនដំណឹងស្តីពីការផ្អាកចូលរៀនជាបណ្តោះអាសន្ន ពុំមានមូលហេតុច្បាស់លាស់យ៉ាងណាក៏ដោយ ក៏ លោក ម៉ែន គុង នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បានបញ្ជាក់ពីមូលហេតុខ្លះៗថា ទីតាំងវិទ្យាល័យទាំងពីរខាងលើនៅជាកន្លែងសម្រាប់ចាក់វ៉ាក់សាំង ជាទីប្រជុំជនជនដែលមានអ្នកកើតវីរុសកូវីដច្រើន ហើយអាជ្ញាធរពុំទាន់បានបាញ់ថ្នាំសម្លាប់មេរោគជាដើម។

លោកបន្តថា ប៉ុន្តែក៏មានសាលាបឋមសិក្សា និងអនុវិទ្យាល័យជាច្រើន ក្នុងខេត្តស្ទឹងត្រែង បានអនុញ្ញាតិឱ្យបើកដំណើរផងដែរ៕

អត្ថបទ ៖ ម៉ាក មេត្តា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង